កាល​ពោល​ជា​លោ​កិយៈ ពួក​បុថុជ្ជន​រមែង​ដឹង​ច្បាស់ កាល​ពោល​ជា​លោ​កុត្ត​រៈ ពួក​សាវ័ក​រមែង​ដឹង​ច្បាស់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៤៤] បុគ្គល​មិន​គួរ​និយាយ​ថា វោហារ​ដែល​ព្រះពុទ្ធ​មាន​ព្រះ​ភាគ កាល​ពោល​ជា​លោ​កិយៈ ក៏​ជា​លោ​កិ​យៈ​មែន កាល​ពោល​ជា​លោ​កុត្ត​រៈ ក៏​ជា​លោ​កុត្ត​រៈ​មែន​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ពោល​នូវ​ធម៌​ជា​លោ​កិ​យៈ​ផង ជា​លោ​កុត្ត​រៈ​ផង​ឬ។ អើ។ បើ​ព្រះមានព្រះភាគ ទ្រង់​ពោល​នូវ​ធម៌​ជា​លោ​កិ​យៈ​ផង ជា​លោ​កុត្ត​រៈ​ផង ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា វោហារ កាល​ព្រះពុទ្ធ​មាន​ព្រះ​ភាគ ពោល​ជា​លោ​កិយៈ ក៏​ជា​លោ​កិ​យៈ​មែន កាល​ពោល​ជា​លោ​កុត្ត​រៈ ក៏​ជា​លោ​កុត្ត​រៈ​មែន។
 [២៤៥] វោហារ កាល​ព្រះពុទ្ធ​មាន​ព្រះ​ភាគ ពោល​ជា​លោ​កិយៈ ក៏​ជា​លោ​កិ​យៈ​មែន កាល​ពោល​ជា​លោ​កុត្ត​រៈ ក៏​ជា​លោ​កុត្ត​រៈ​មែន​ឬ។ អើ។ ព្រះមានព្រះភាគ កាល​ពោល​ថាម​គ្គ ក៏​ជាម​គ្គ​មែន កាល​ពោល​ថា​មិនមែន​មគ្គ ក៏​មិនមែន​មគ្គ​មែន កាល​ពោល​ថា​ផល ក៏​ជា​ផល​មែន
ថយ | ទំព័រទី ៩៩ | បន្ទាប់