កាល​ពោល​ថា​មិនមែន​ផល ក៏​មិនមែន​ផល​មែន កាល​ពោល​ថា​និព្វាន ក៏​ជា​និព្វាន​មែន កាល​ពោល​ថា​មិនមែន​និព្វាន ក៏​មិនមែន​និព្វាន​មែន កាល​ពោល​ថា​សង្ខតធម៌ ក៏​ជា​សង្ខតធម៌​មែន កាល​ពោល​ថា​អសង្ខតធម៌ ក៏​ជា​អសង្ខតធម៌​មែន កាល​ពោល​ថា​រូប ក៏​ជា​រូប​មែន កាល​ពោល​ថា​មិនមែន​រូប ក៏​មិនមែន​រូប​មែន កាល​ពោល​ថា​វេទនា ក៏​ជា​វេទនា​មែន កាល​ពោល​ថា​មិនមែន​វេទនា ក៏​មិនមែន​វេទនា​មែន កាល​ពោល​ថា​សញ្ញា ក៏​ជា​សញ្ញា​មែន កាល​ពោល​ថា​មិនមែន​សញ្ញា ក៏​មិនមែន​សញ្ញា​មែន កាល​ពោល​ថា​ពួក​សង្ខារ ក៏​ជា​ពួក​សង្ខារ​មែន កាល​ពោល​ថា​មិនមែន​ពួក​សង្ខារ ក៏​មិនមែន​ពួក​សង្ខារ​មែន កាល​ពោល​ថា​វិញ្ញាណ ក៏​ជា​វិញ្ញាណ​មែន កាល​ពោល​ថា​មិនមែន​វិញ្ញាណ ក៏​មិនមែន​វិញ្ញាណ​មែន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ វោហារ​កថា។


និរោធ​កថា


 [២៤៦] និរោធ មាន​ពីរ​ឬ។ អើ។ ទុក្ខនិរោធ មាន​ពីរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ទុក្ខនិរោធ​មាន​ពីរ​ឬ។ អើ។ និរោធ​សច្ច​មាន​ពីរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ និរោធ​សច្ច​មាន​ពីរ​ឬ។
ថយ | ទំព័រទី ១០០ | បន្ទាប់