មានការ​បាក់បែក​ក្នុង​ទីបំផុត ចុះ​សង្ខារ​ទាំងឡាយ រលត់​ទៅ ព្រោះ​បាន​ពិចារណា មានការ​បាក់បែក​ក្នុង​ទីបំផុត​ដែរ​ឬ។ អើ។ បើ​សង្ខារ​ទំាង​ឡាយ រលត់​ទៅ ព្រោះ​មិនបាន​ពិចារណា​ក្តី មានការ​បាក់បែក​ក្នុង​ទីបំផុត សង្ខារ​ទំាង​ឡាយ រលត់​ទៅ ព្រោះ​បាន​ពិចារណា​ក្តី មានការ​បាក់បែក​ក្នុង​ទីបំផុត (ដូចគ្នា) ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា និរោធ​មាន​ពីរ។
 [២៤៩] និរោធ មាន​ពីរ​ឬ។ អើ។ សង្ខារ​ទំាង​ឡាយ រលត់​ទៅ ព្រោះ​បាន​ពិចារណា រលត់​ទៅ ព្រោះ​អាស្រ័យ​អរិយមគ្គ​ឬ។ អើ។ សង្ខារ​ទំាង​ឡាយ រលត់​ទៅ ព្រោះ​មិនបាន​ពិចារណា រលត់​ទៅ ព្រោះ​អាស្រ័យ​អរិយមគ្គ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៥០] និរោធ មាន​ពីរ​ឬ។ អើ។ សង្ខារ​ទំាង​ឡាយ រលត់​ទៅ ព្រោះ​បាន​ពិចារណា រមែង​មិនកើត​ទៀត​ទេ​ឬ។ អើ។ សង្ខារ​ទំាង​ឡាយ រលត់​ទៅ ព្រោះ​មិនបាន​ពិចារណា រមែង​មិន​កើ់​តទៀត​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ បុគ្គល​មិន​គួរ​និយាយ​ថា និរោធ​មាន​ពីរ​ទេ។

ចប់ និរោធ​កថា។
ចប់ ទុតិយវគ្គ។

ថយ | ទំព័រទី ១០២ | បន្ទាប់