វិ​មុ​ច្ច​តិក​ថា


 [២៩៣] ចិត្ត​ដែល​ប្រកបដោយ​រាគៈ រួច​ស្រឡះ (ចាក​អាសវៈ) ឬ។ អើ។ ចិត្ត​ដែល​ប្រព្រឹត្តទៅ​ជាមួយនឹង​រាគៈ មានកំណើត​ជាមួយនឹង​រាគៈ ច្រឡូកច្រឡំ​ដោយ​រាគៈ ប្រកបដោយ​រាគៈ កើតជា​មួយ​នឹង​រាគៈ ប្រព្រឹត្តទៅ​តាម​រាគៈ ជាអកុសល ជា​លោ​កិយៈ ប្រកបដោយ​អាសវៈ ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ ដែល​គន្ថៈ​គប្បី​ដោត​ក្រង ដែល​ឱឃៈ​គប្បី​ប្រព្រឹត្ត​កន្លង ដែល​យោ​គៈ​គប្បី​ប្រព្រឹត្ត​កន្លង ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ ដែល​បរា​មា​សៈ​ស្ទាបអង្អែល​ហើយ ជា​ប្រយោជន៍​ដល់​ឧបាទាន ប្រកបដោយ​សេចក្តី​សៅហ្មង រួច​ស្រឡះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៩៤] ចិត្ត​ប្រកបដោយ​ផស្សៈ រួច​ស្រឡះ ចុះ​ផស្សៈ និង​ចិត្ត​ទាំងពីរ រួច​ស្រឡះ​ឬ។ អើ។ ចិត្ត ដែល​ប្រកបដោយ​រាគៈ រួច​ស្រឡះ ចុះ​រាគៈ និង​ចិ​ត្ត​ទំាង​ពីរ រួច​ស្រឡះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៩៥] ចិត្ត​ដែល​ប្រកប​ដោយៈ​វេទនា។បេ។ ប្រកបដោយ​សញ្ញា។បេ។ ប្រកបដោយ​ចេតនា។បេ។ ប្រកបដោយ​បញ្ញា រួច​ស្រឡះ ចុះ​បញ្ញា និង​ចិត្ត​ទាំងពីរ រួច​ស្រឡះ​ដែរ​ឬ។ អើ។ ចិត្ត​ដែល​ប្រកបដោយ​រាគៈ រួច​ស្រឡះ ចុះ​រាគៈ និង​ចិត្ត​ទាំងពីរ រួច​ស្រឡះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១១៩ | បន្ទាប់