[៣១២] ចិត្ត​រួច​ស្រឡះ​ហើយ​មួយ​ផ្នែក ចិត្ត​មិនទាន់​រួច​ស្រឡះ​ហើយ​មួយ​ផ្នែក មែន​ឬ។ អើ។ បុគ្គល​ជា​អនាគាមី​មួយ​ផ្នែក មិនមែន​ជា​អនាគាមី​មួយ​ផ្នែក បុគ្គល​ដល់​នូវ​អនាគាមិផល ដែល​បាន​ចំពោះ ត្រាស់​ដឹង ធើ្វ​ឲ្យ​ជាក់ច្បាស់ សម្រេច ពាល់ត្រូវ​ដោយ​នាមកាយ​មួយ​ផ្នែក មិន​ពាល់ត្រូវ​ដោយ​នាមកាយ​មួយ​ផ្នែក ជា​អន្ត​រា​បរិ​និ​ព្វា​យី ជា​ឧបហ​ច្ច​បរិ​និ​ព្វា​យី ជា​អសង្ខា​របរិ​និ​ព្វា​យី ជាស​សង្ខា​របរិ​និ​ព្វា​យី ជា​ឧទ្ធំ​សោតៈ អកនិដ្ឋ​គាមី មួយ​ផ្នែក មិនមែន​ជា​ឧទ្ធំ​សោតៈ មិនមែន​ជា​អកនិដ្ឋ​គាមី មួយ​ផ្នែក មែន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣១៣] ចិត្ត​រួច​ស្រឡះ​ហើយ​មួយ​ផ្នែក ចិត្ត​មិនទាន់​រួច​ស្រឡះ​ហើយ​មួយ​ផ្នែក មែន​ឬ។ អើ។ បុគ្គល​ជា​អរហន្ត​មួយ​ផ្នែក មិនមែន​ជា​អរហន្ត​មួយ​ផ្នែក បុគ្គល​ដល់​នូវ​អរហត្ត ដែល​បាន​ចំពោះ ត្រាស់​ដឹង ធើ្វ​ឲ្យ​ជាក់ច្បាស់ សម្រេច ពាល់ត្រូវ​ដោយ​នាមកាយ​មួយ​ផ្នែក មិន​ពាល់ត្រូវ​ដោយ​នាមកាយ​មួយ​ផ្នែក បុគ្គល​ប្រាសចាក​រាគៈ ប្រាសចាក​ទោសៈ ប្រាសចាក​មោហៈ មួយ​ផ្នែក។បេ។ សច្ឆិ​កាតព្វកិច្ច លោក​បាន​ធើ្វ​ឲ្យ​ជាក់ច្បាស់​ហើយ​មួយ​ផ្នែក សច្ឆិ​កាតព្វកិច្ច លោក​មិនបាន​ធើ្វ​ឲ្យ​ជាក់ច្បាស់​ហើយ​មួយ​ផ្នែក មែន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១២៥ | បន្ទាប់