[៣១៧] ចិត្តកំពុងរួចស្រឡះ មានឬ។ អើ។ ចិត្តកំពុងត្រេកអរ កំពុងខឹង កំពុងវង្វេង កំពុងសៅហ្មង មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងចិត្តដែលត្រេកអរផង មិនត្រេកអរផង ខឹងផង មិនខឹងផង វង្វេងផង មិនវង្វេងផង ដាច់ផង មិនដាច់ផង បែកផង មិនបែកផង ធើ្វផង មិនធើ្វផង មានឬ។ អើ។ ប្រសិនបើចិត្ត ត្រេកអរផង មិនត្រេកអរផង ខឹងផង មិនខឹងផង វង្វេងផង មិនវង្វេងផង ដាច់ផង មិនដាច់ផង បែកផង មិនបែកផង ធើ្វផង មិនធ្វើផង មានដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចិត្តកំពុងរួចស្រឡះ មានទេ។
[៣១៨] ទិដ្ឋិបរិយុដ្ឋានៈ (ការស្ទាក់ដំណើរគឺទិដ្ឋ) គឺបុគ្គល ទី៨(១) លះបង់ហើយឬ។ អើ។ បុគ្គលទី៨ ជាសោតាបន្នៈ ដល់សោតាបត្តិផល បានចំពោះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ វិមុច្ចមានកថា។
អដ្ឋមកកថា
[៣១៨] ទិដ្ឋិបរិយុដ្ឋានៈ (ការស្ទាក់ដំណើរគឺទិដ្ឋ) គឺបុគ្គល ទី៨(១) លះបង់ហើយឬ។ អើ។ បុគ្គលទី៨ ជាសោតាបន្នៈ ដល់សោតាបត្តិផល បានចំពោះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
(១) អរិយបុគ្គល ៨ពួក បុគ្គលដែលឋិតនៅក្នុងសោតាបត្តិមគ្គ រាប់ថាជាបុគ្គលទី ៨ ក្នុងទីនេះ។