ធើ្វ​ទុក​ក្នុងចិត្ត​ថា ពួក​សត្វ​ប្រកបដោយ​កាយសុចរិត ដូច្នេះ​ខ្លះ ធើ្វ​ទុក​ក្នុងចិត្ត​ថា ពួក​សត្វ​ប្រកបដោយ​វចីសុចរិត ដូច្នេះ​ខ្លះ ធើ្វ​ទុក​ក្នុងចិត្ត​ថា ពួក​សត្វ​ប្រកបដោយ​មនោសុចរិត ដូច្នេះ​ខ្លះ ធើ្វ​ទុក​ក្នុងចិត្ត​ថា ពួក​សត្វ​ជា​អ្នក​មិន​តិះដៀល​ព្រះ​អរិយៈ​ទាំងឡាយ ដូច្នេះ​ខ្លះ ធើ្វ​ទុក​ក្នុងចិត្ត​ថា ពួក​សត្វ​ជា​សម្មាទិដ្ឋិ ដូច្នេះ​ខ្លះ ធ្វើ​ទុក​ក្នុងចិត្ត​ថា ពួក​សត្វ​ជា​អ្នក​ប្រកាន់​នូវ​អំពើ​ជា​សម្មាទិដ្ឋិ ដូច្នេះ​ខ្លះ ធើ្វ​ទុក​ក្នុងចិត្ត​ថា ពួក​សត្វ​ទាំងនោះ លុះ​បែកធ្លាយ​រាងកាយ ស្លាប់​ហើយ ទៅ​កើត​ក្នុង​សុគតិ សួគ៌ ទេវលោក ដូច្នេះ​ខ្លះ ឈ្មោះថា​ឃើញ​រូប​ដោយ​ទិព្វចក្ខុ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៧៨] យថា​កម្មូ​បគត​ញ្ញាណ គឺ​ទិព្វចក្ខុ​ឬ។ អើ។ បុគ្គល​ធើ្វ​ទុក​ក្នុងចិត្ត​ថា អើហ្ន៎ ពួក​សត្វ​ដ៏​ចម្រើន​ទាំងអម្បាល​នេះ ដូច្នេះ​ខ្លះ។បេ។ ធើ្វ​ទុក​ក្នុងចិត្ត​ថា ពួក​សត្វ​ទាំងនោះ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ហើយ ទៅ​កើត​ក្នុង​សុគតិ សួគ៌ ទេវលោក ដូច្នេះ​ខ្លះ ឈ្មោះថា ឃើញ​រូប​ដោយ​ទិព្វចក្ខុ​ឬ។ អើ។ ការប្រជុំ​នៃ​ផស្សៈ​ទាំង ២ នៃ​ចិត្ត​ទាំង ២ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៧៩] យថា​កម្មូ​បគត​ញ្ញាណ គឺ​ទិព្វចក្ខុ​ឬ។ អើ។ បុគ្គល​ណាមួយ មិន​មាន​ទិព្វចក្ខុ មិនបាន​ចំពោះ មិនបាន​ត្រាស់​ដឹង មិន​ធើ្វ​ឲ្យ​ជាក់ច្បាស់ នូវ​ទិព្វចក្ខុ តែង​ដឹង​នូវ​យថា​កម្មូ​បគតៈ មាន​ដែរ​ឬ។
ថយ | ទំព័រទី ១៤៧ | បន្ទាប់