ការ​វៀរចាក​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​នៈ មាន​ក្នុង​ពួក​ទេវតា ចុះ​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​នៈ មាន​ក្នុង​ពួក​ទេវតា​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៩១] ការ​វៀរ​បាណាតិបាត មាន​ក្នុង​ពួក​ទេវតា ចុះ​បាណាតិបាត មិន​មាន​ក្នុង​ពួក​ទេវតា​នោះ​ទេ​ឬ។ អើ។ ការ​វៀរចាក​បាណាតិបាត មាន​ក្នុង​ពួក​មនុស្ស ចុះ​បាណាតិបាត មិន​មាន​ក្នុង​ពួក​មនុស្ស​នោះ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​វៀរចាក​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​នៈ មាន​ក្នុង​ពួក​ទេវតា ចុះ​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​នៈ មិន​មាន​ក្នុង​ពួក​ទេវតា​នោះ​ទេ​ឬ។ អើ។ ការ​វៀរចាក​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​នៈ មាន​ក្នុង​ពួក​មនុស្ស ចុះ​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​នៈ មិន​មាន​ក្នុង​ពួក​មនុស្ស​នោះ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៩២] ការ​សង្រួម មិន​មាន​ក្នុង​ពួក​ទេវតា​ទេ​ឬ។ អើ។ ពួក​ទេវតា​ទាំងអស់ ជា​អ្នកសម្លាប់​សត្វ ជា​អ្នក​កាន់​យក​ទ្រព្យ​ដែល​ម្ចាស់​គេ​មិន​ឲ្យ
ថយ | ទំព័រទី ១៥២ | បន្ទាប់