អ្នក​មិន​គួរ​ពោល​ថា បុគ្គល​បាន​ជា​ព្រះអរហន្ត ជាមួយគ្នា​នឹង​ការ​កើតឡើង​ទេ។
 [៤៣៦] ព្រះ​មហា​មោគ្គល្លាន​តេ្ថរ។បេ។ ព្រះ​មហា​កស្សប​តេ្ថរ ព្រះ​មហា​កច្ចា​យន​តេ្ថរ ព្រះ​មហា​កោ​ដ្ឋិ​កតេ្ថរ។បេ។
 [៤៣៧] ព្រះ​មហា​បណ្ឋ​កតេ្ថរ មិនមែន​បាន​ជា​ព្រះអរហន្ត ជាមួយគ្នា​នឹង​ការ​កើតឡើង​ទេ​ឬ។ អើ។ បើ​ព្រះ​មហា​បណ្ឋ​កតេ្ថរ មិនមែន​បាន​ជា​ព្រះអរហន្ត ជាមួយគ្នា​នឹង​ការ​កើតឡើង​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​បាន​ជា​ព្រះអរហន្ត ជាមួយគ្នា​នឹង​ការ​កើតឡើង​ទេ។
 [៤៣៨] បុគ្គល​បាន​ជា​ព្រះអរហន្ត ជាមួយគ្នា​នឹង​ការ​កើតឡើង​ឬ។ អើ។ បុគ្គល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះ​អរហត្ត ដោយចិត្ត ដែល​កំ​ពុង​សែ្វ​ងរ​កនូវ​ការ​កើតឡើង (បដិសន្ធិ​ចិត្ត) ជា​លោ​កិយៈ ប្រកបដោយ​អាសវៈ។បេ។ ប្រកបដោយ​សេចក្តី​សៅហ្មង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៣៩] បុគ្គល​បាន​ជា​ព្រះអរហន្ត ជាមួយគ្នា​នឹង​ការ​កើតឡើង​ឬ។ អើ។ ចិត្ត​ដែល​កំពុង​សែង​រក​នូវ​ការ​កើតឡើង ជា​និយ្យានិកៈ ដល់​នូវ​ការ​អស់​ទៅ ដល់​នូវ​ការ​ត្រាស់​ដឹង ដល់​នូវ​ការ​មិន​សន្សំ មិន​មាន​អាសវៈ។បេ។ មិន​ប្រកបដោយ​សេចក្តី​សៅហ្មង​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៦៩ | បន្ទាប់