[៤៩៧] បុគ្គល​ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ​ជា​អនាគត​ឬ។ អើ។ ព្រះពុទ្ធ​ធ្វើ​នូវ​ពោធិ​ករណីយកិច្ច ដោយ​ពោធិញ្ញាណ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៩៨] ព្រះពុទ្ធ​ធ្វើ​នូវ​ពោធិ​ករណីយកិច្ច ដោយ​ពោធិញ្ញាណ​នោះ​ឬ។ អើ។ ព្រះពុទ្ធ​កំណត់​ដឹង​នូវ​ទុក្ខសច្ច។បេ។ ចម្រើន​នូវ​មគ្គសច្ច ដោយ​ពោធិញ្ញាណ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៩៩] បុគ្គល​ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ​ជា​បច្ចុប្បន្ន ធ្វើ​នូវ​ពោធិ​ករណីយកិច្ច ដោយ​ពោធិញ្ញាណ​នោះ​ឬ។ អើ។ បុគ្គល​ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ​ជា​អតីត ធ្វើ​នូវ​ពោធិ​ករណីយកិច្ច ដោយ​ពោធិញ្ញាណ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥០០] បុគ្គល​ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ​ជា​បច្ចុប្បន្ន កំណត់​ដឹង​នូវ​ទុក្ខសច្ច លះបង់​នូវ​សមុទយសច្ច ធ្វើឲ្យ​ជាក់ច្បាស់​នូវ​និរោធ​សច្ច ចម្រើន​នូវ​មគ្គសច្ច ដោយ​ពោធិញ្ញាណ​នោះ​ឬ។ អើ។ បុគ្គល​ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ​ជា​អតីត កំណត់​ដឹង​នូវ​ទុក្ខសច្ច។បេ។ ចម្រើន​នូវ​មគ្គសច្ច ដោយ​ពោធិញ្ញាណ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៨៨ | បន្ទាប់