[៥០៥] បុគ្គល​ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ​ជា​អនាគត តែ​មិន​ធ្វើ​នូវ​ពោធិ​ករណីយកិច្ច ដោយ​ពោធិញ្ញាណ​នោះ​ទេ​ឬ។ អើ។ បុគ្គល​ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ​ជា​បច្ចុប្បន្ន តែ​មិន​ធ្វើ​នូវ​ពោធិ​ករណីយកិច្ច ដោយ​ពោធិញ្ញាណ​នោះ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥០៦] បុគ្គល​ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ​ជា​អនាគត តែ​មិនកំណត់​ដឹង​នូវ​ទុក្ខសច្ច។បេ។ មិន​ចម្រើន​នូវ​មគ្គសច្ច ដោយ​ពោធិញ្ញាណ​នោះ​ទេ​ឬ។ អើ។ បុគ្គល​ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ​ជា​បច្ចុប្បន្ន តែ​មិនកំណត់​ដឹង​នូវ​ទុក្ខសច្ច។បេ។ មិន​ចម្រើន​នូវ​មគ្គសច្ច ដោយ​ពោធិញ្ញាណ​នោះ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥០៧] បុគ្គល​ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ​ជា​អតីត ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ​ជា​អនាគត ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ​ជា​បច្ចុប្បន្ន​ឬ។ អើ។ បុគ្គល​ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ ៣ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥០៨] បុគ្គល​ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ ៣ ឬ។ អើ។ បុគ្គល​ជា​ព្រះពុទ្ធ ប្រកបដោយ​ពោធិញ្ញាណ​ទាំង ៣ មានចិត្ត​ខ្ជាប់ខ្ជួន ទៀងទាត់ មិន​រាយមាយ ចុះ​ពោធិញ្ញាណ​ទាំង ៣ តាំងនៅ​ប្រាកដ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ​ឬ។បេ។
ថយ | ទំព័រទី ១៩០ | បន្ទាប់