[៥១៤] ពោធិសត្វ ប្រកបដោយ​លក្ខណៈ​ឬ។ អើ។ ចក្កវត្តិ​សត្វ ប្រកបដោយ​លក្ខណៈ ចុះ​ចក្កវត្តិ​សត្វ ហៅថា​ពោធិសត្វ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥១៥] ចក្កវត្តិ​សត្វ ប្រកបដោយ​លក្ខណៈ ចុះ​ចក្កវត្តិ​សត្វ ហៅថា​ពោធិសត្វ​ឬ។ អើ។ បុព្វ​យោ​គៈ បុព្វចរិយា ការ​ពោល​ធម៌ ការសំដែង​ធម៌ របស់​ពោធិសត្វ យ៉ាងណា បុព្វ​យោ​គៈ បុព្វចរិយា ការ​ពោល​ធម៌ ការសំដែង​ធម៌ របស់​ចក្កវត្តិ​សត្វ ក៏​យ៉ាងនោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥១៦] កាល​ពោធិសត្វ​ប្រសូត ពួក​ទេវតា​ទទួល​មុន ពួក​មនុស្ស​ទទួល​ក្រោយ យ៉ាងណា កាល​ចក្កវត្តិ​សត្វ​ប្រសូត ពួក​ទេវតា​ទទួល​មុន ពួក​មនុស្ស​ទទួល​ក្រោយ ក៏​យ៉ាងនោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥១៧] កាល​ពោធិសត្វ​ប្រសូត ទេវបុត្រ​ទាំង ៤ ទទួល ហើយ​តម្កល់ទុក​ក្នុង​ទី​ចំពោះមុខនៃ​ព្រះមាតា​ថា បពិត្រ​នាងទេវី ព្រះនាង​ចូរ​ត្រេកអរ​ថា បុត្រ​របស់​នាង​មាន​ស័ក្តិធំ កើត​ហើយ យ៉ាងណា កាល​ចក្កវត្តិ​សត្វ​ប្រសូត ទេវបុត្រ​ទាំង ៤ ទទួល ហើយ​តម្កល់ទុក ក្នុង​ទី​ចំពោះមុខនៃ​ព្រះមាតា​ថា
ថយ | ទំព័រទី ១៩២ | បន្ទាប់