សេក្ខបុគ្គល ដឹង ឃើញ នូវ​អសេក្ខ​ធម៌ (បាន​ដល់​នូវ​អសេក្ខ​ធម៌) ដែល​ខ្លួន​ឃើញ ដឹង ធ្វើឲ្យ​ជាក់ច្បាស់ ពាល់ត្រូវ ដោយ​នាមកាយ​ហើយ សម្រេចសម្រាន្ត​នៅ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥៨៧] អសេក្ខ​ញ្ញាណ របស់​សេក្ខបុគ្គល មាន សេក្ខបុគ្គល មិនដឹង មិនឃើញ នូវ​អសេក្ខ​ធម៌ (មិនបាន​ដល់​នូវ​អសេក្ខ​ធម៌) ដែល​ខ្លួន​មិនឃើញ មិនដឹង មិន​ធ្វើឲ្យ​ជាក់ច្បាស់ មិន​ពាល់ត្រូវ ដោយ​នាមកាយ​ហើយ សម្រេចសម្រាន្ត​នៅទេ​ឬ។ អើ។ អសេក្ខ​ញ្ញាណ របស់​អសេក្ខ​បុគ្គល មាន អសេក្ខ​បុគ្គល មិនដឹង មិនឃើញ នូវ​អសេក្ខ​ធម៌ (មិនបាន​ដល់​នូវ​អសេក្ខ​ធម៌) ដែល​ខ្លួន​មិនឃើញ មិនដឹង មិន​ធ្វើឲ្យ​ជាក់ច្បាស់ មិន​ពាល់ត្រូវ ដោយ​នាមកាយ​ហើយ សម្រេចសម្រាន្ត​នៅទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥៨៨] អសេក្ខ​ញ្ញាណ របស់​សេក្ខបុគ្គល មាន​ដែរ​ឬ។ អើ។ ញាណ ក្នុង​សោតាបត្តិ​មគ្គ របស់​បុគ្គល ជា​គោត្រភូ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ញាណ ក្នុង​សោតាបត្តិផល របស់​បុគ្គល​ដែល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សកទាគាមិផល។បេ។ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល។បេ។
ថយ | ទំព័រទី ២២៥ | បន្ទាប់