[៦០៣] ញាណ ក្នុង​ដំណើរ​ទៅកាន់​និយា​មៈ របស់​បុគ្គល​ជា​អនិយតៈ មាន​ដែរ​ឬ។ អើ។ ញាណ ក្នុង​ដំណើរ​ទៅកាន់​និយា​មៈ របស់​បុគ្គល​ជា​និ​យតៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
[៦០៤] ញាណ ក្នុង​ដំណើរ​ទៅកាន់​និយា​មៈ របស់​បុគ្គល​ជា​និ​យតៈ មិន​មាន​ទេ​ឬ។ អើ។ ញាណ ក្នុង​ការ​ទៅកាន់​និយា​មៈ របស់​បុគ្គល​ជា​អនិយតៈ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
[៦០៥] ញាណ ក្នុង​ដំណើរ​ទៅកាន់​និយា​មៈ របស់​បុគ្គល​ជា​អនិយតៈ មាន​ដែរ​ឬ។ អើ។ ញាណ ក្នុង​ដំណើរ​ទៅកាន់​អនិយា​មៈ របស់​បុគ្គល​ជា​អនិយតៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
[៦០៦] ញាណ ក្នុង​ដំណើរ​ទៅកាន់​អនិយា​មៈ របស់​បុគ្គល​ជា​អនិយតៈ មិន​មាន​ទេ​ឬ។ អើ។ ញាណ ក្នុង​ដំណើរ​ទៅកាន់​និយា​មៈ របស់​បុគ្គល​ជា​អនិយតៈ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
[៦០៧] ញាណ ក្នុង​ដំណើរ​ទៅកាន់​និយា​មៈ របស់​បុគ្គល​ជា​អនិយតៈ មាន​ដែរ​ឬ។ អើ។ និយា​មៈ (មគ្គ) ក្នុង​ដំណើរ​ទៅកាន់​និយា​មៈ របស់​បុគ្គល​ជា​អនិយតៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៣១ | បន្ទាប់