ការ​វិនាស​ទៅ​ក្តី នៃ​និព្វាន​ទាំង ៤ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៤៦] ទុក្ខសច្ច ជា​អសង្ខ​តៈ​ឬ។ អើ។ ទុក្ខ ជា​អសង្ខ​តៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ទុក្ខសច្ច ជា​អសង្ខ​តៈ​ឬ។ អើ។ ទុក្ខ​ប្រព្រឹត្តទៅ​ក្នុង​កាយ ទុក្ខ​ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តី​សោក សេចក្តី​ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តី​ចង្អៀតចង្អល់​ចិត្ត ជា​អសង្ខ​តៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សមុទយសច្ច ជា​អសង្ខ​តៈ​ឬ។ អើ។ សមុទយៈ ជា​អសង្ខ​តៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សមុទយសច្ច ជា​អសង្ខ​តៈ​ឬ។ អើ។ កាមតណ្ហា ភវតណ្ហា វិភវ​តណ្ហា ជា​អសង្ខ​តៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ មគ្គសច្ច ជា​អសង្ខ​តៈ​ឬ។ អើ។ មគ្គ ជា​អសង្ខ​តៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ មគ្គសច្ច ជា​អសង្ខ​តៈ​ឬ។ អើ។ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ ជា​អសង្ខ​តៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៤៧] ទុក្ខ ជា​សង្ខ​តៈ​ឬ។ អើ។ ទុក្ខសច្ច ជា​សង្ខ​តៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ទុក្ខ​ប្រព្រឹត្តទៅ​ក្នុង​កាយ ទុក្ខ​ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តី​សោក សេចក្តី​ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តី​ចង្អៀតចង្អល់​ចិត្ត ជា​សង្ខ​តៈ​ឬ។ អើ។
ថយ | ទំព័រទី ២៥៤ | បន្ទាប់