។បេ។ កាលបុគ្គលចូលកាន់និរោធ វចីសង្ខាររលត់មុន តទៅ ទើបកាយសង្ខាររលត់ តទៅ ទើបចិត្តសង្ខាររលត់ឬ។ អើ។ កាលបុគ្គលចូលកាន់អសង្ខតៈ វចីសង្ខាររលត់មុន តទៅ ទើបកាយសង្ខាររលត់ តទៅ ទើបចិត្តសង្ខាររលត់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កាលបុគ្គលចេញចាកនិរោធ ចិត្តសង្ខារកើតឡើងមុន តទៅ ទើបកាយសង្ខារកើត តទៅ ទើបវចីសង្ខារកើតឬ។ អើ។ កាលបុគ្គលចេញចាកអសង្ខតៈ ចិត្តសង្ខារកើតឡើងមុន តទៅ ទើបកាយសង្ខារកើត តទៅ ទើបវចីសង្ខារកើតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦៥៦] ផស្សៈ ៣ គឺ សុញ្ញតផស្សៈ ១ អនិមិត្តផស្សៈ ១ អប្បណិហិតផស្សៈ ១ រមែងពាល់ត្រូវនូវបុគ្គលដែលចេញអំពីនិរោធឬ។ អើ។ ផស្សៈ ៣ គឺ សុញ្ញតផស្សៈ ១ អនិមិត្តផស្សៈ ១ អប្បណិហិតផស្សៈ ១ រមែងពាល់ត្រូវនូវបុគ្គលដែលចេញអំពីអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។