បើ​អ្នក​ឃើញ​ភ្លើង​កំពុង​ឆេះ​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា តេជោធាតុ ជាស​និ​ទស្សនៈ​ដែរ។បេ។ បុគ្គល​មិន​គួរ​និយាយ​ថា វាយោធាតុ ជាស​និ​ទស្សនៈ​ទេ​ឬ។ អើ។ ក្រែង​អ្នក​ឃើញ​ដើមឈើ ដែល​រញ្ជួយ​ដោយ​ខ្យល់​ដែរ​ឬ។ អើ។ បើ​អ្នក​ឃើញ​ដើមឈើ ដែល​រញ្ជួយ​ដោយ​ខ្យល់​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា វាយោធាតុ ជាស​និ​ទស្សនៈ​ដែរ។បេ។

ចប់ បឋវី​ធា​តុស​និ​ទស្សនា​ត្យា​ទិ​កថា។


ចក្ខុន្ទ្រិយំ សនិ​ទស្សន​ន្តិ​អាទិ​កថា


 [៦៧៦] ចក្ខុន្រ្ទិយ ជាស​និ​ទស្សនៈ​ឬ។ អើ។ រូប រូបាយតនៈ រូបធាតុ។បេ។ មកកាន់​គន្លង​នៃ​ចក្ខុ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៧៧] ចក្ខុន្រ្ទិយ ជាស​និ​ទស្សនៈ​ឬ។ អើ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះ​អាស្រ័យ​នូវ​ចក្ខុ​ផង នូវ​ចក្ខុន្រ្ទិយ​ផង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៧៨] ចក្ខុវិញ្ញាណ កើតឡើង ព្រោះ​អាស្រ័យ​នូវ​ចក្ខុ​ផង នូវ​ចក្ខុន្រ្ទិយ​ផង​ឬ។ អើ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះ​អាស្រ័យ​នូវ​ចក្ខុ​ផង នូវ​ចក្ខុន្រ្ទិយ​ផង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ មិន​មាន​ទេ។
ថយ | ទំព័រទី ២៦៧ | បន្ទាប់