ចក្ខុវិញ្ញាណ កើតឡើង ព្រោះ​អាស្រ័យ នូវ​ចក្ខុ​ផង នូវ​កាយ​កម្ម​ផង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះ​អាស្រ័យ​នូវ​ចក្ខុ​ផង នូវ​កាយ​កម្ម​ផង​ឬ។ អើ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះ​អាស្រ័យ​នូវ​ចក្ខុ​ផង នូវ​កាយ​កម្ម​ផង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ មិន​មាន​ទេ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះ​អាស្រ័យ​នូវ​ចក្ខុ​ផង នូវ​រូប​ទាំងឡាយ​ផង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បើ​ចក្ខុវិញ្ញាណ កើតឡើង ព្រោះ​អាស្រ័យ​នូវ​ចក្ខុ​ផង នូវ​រូប​ទាំងឡាយ​ផង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ចក្ខុវិញ្ញាណ កើតឡើង ព្រោះ​អាស្រ័យ​នូវ​ចក្ខុ​ផង នូវ​កាយ​កម្ម​ផង​ទេ។
 [៦៨១] បុគ្គល​មិន​គួរ​និយាយ​ថា កាយ​កម្ម ជាស​និ​ទស្សនៈ​ទេ​ឬ។ អើ។ ក្រែង​អ្នក​ឃើញ​បុគ្គល​ដែល​កំពុង​ដើរទៅ​មុខ ថយក្រោយ ក្រឡេក​មើលទៅ​មុខ ក្រឡេក​មើលទៅ​ទិស​ផ្សេងៗ បត់​អវយវៈ លា​អវយវៈ​ដែរ​ឬ។ អើ។ បើ​អ្នក​ឃើញ​បុគ្គល​ដែល​កំពុង​ដើរទៅ​មុខ ថយក្រោយ ក្រឡេក​មើលទៅ​មុខ ក្រឡេក​មើលទៅ​ទិស​ផ្សេងៗ បត់​អវយវៈ លា​អវយវៈ​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា កាយ​កម្ម ជាស​និ​ទស្សនៈ​ដែរ។

ចប់ កាយ​កម្មំ សនិ​ទស្សន​ន្តិ​កថា។

ថយ | ទំព័រទី ២៦៩ | បន្ទាប់