[៦៨៤] អាយតនៈ គឺ​រូប។បេ។ អាយតនៈ គឺ​សំឡេង។បេ។ អាយតនៈ គឺ​ក្លិន។បេ។ អាយតនៈ គឺ​រស។បេ។ អា​តយ​នៈ គឺ​សម្ផ័​ស្ស ដល់​នូវ​ការរាប់​ដោយ​ខន្ធ​ណា។ ដល់​នូវ​ការរាប់​ដោយ​រូបក្ខន្ធ។ បើ​អាយតនៈ គឺ​សម្ផ័​ស្ស ដល់​នូវ​ការរាប់​ដោយ​រូបក្ខន្ធ (យ៉ាងនេះ) ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា អាយតនៈ គឺ​សម្ផ័​ស្ស សង្គ្រោះ​ដោយ​រូបក្ខន្ធ។
 [៦៨៥] សុខវេទនា ដល់​នូវ​ការរាប់​ដោយ​ខន្ធ​ណា។ ដល់​នូវ​ការរាប់​ដោយ​វេទនាខន្ធ។ បើ​សុខវេទនា ដល់​នូវ​ការរាប់​ដោយ​វេទនាខន្ធ (យ៉ាងនេះ) ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា សុខវេទនា សង្រ្គោះ ដោយ​វេទ​នា​ក្ខន្ធ។ ទុក្ខវេទនា។បេ។ អទុ​ក្ខម​សុខវេទនា ដល់​នូវ​ការរាប់​ដោយ​ខន្ធ​ណា។ ដល់​នូវ​ការរាប់​ដោយ​វេទនាខន្ធ។ បើ​អទុ​ក្ខម​សុខវេទនា ដល់​នូវ​ការរាប់​ដោយ​វេទនាខន្ធ (យ៉ាងនេះ) ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា អទុ​ក្ខម​សុខវេទនា សង្រ្គោះ​ដោយ​វេទនាខន្ធ។
ថយ | ទំព័រទី ២៧២ | បន្ទាប់