[៦៨៨] ចក្ខុវិញ្ញាណ។បេ។ មនោវិញ្ញាណ ដល់​នូវ​ការរាប់​ដោយ​ខន្ធ​ណា។ ដល់​នូវ​ការរាប់​ដោយ​វិញ្ញាណក្ខន្ធ។ បើ​មនោវិញ្ញាណ ដល់​នូវ​ការរាប់​ដោយ​វិញ្ញាណក្ខន្ធ (យ៉ាងនេះ) ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា មនោវិញ្ញាណ សង្រ្គោះ​ដោយ​វិញ្ញាណក្ខន្ធ។ គោ​បម្រើ​ពីរ សង្រ្គោះ​ដោយ​ខ្សែទាម ឬដោយ​ពួរ បិណ្ឌបាត សង្រ្គោះ (ដាក់បញ្ចូល) ក្នុង​សង្រែក ឯសង្រែក​នោះ សង្រ្គោះ​ដោយ​ឈើ​ពុន យ៉ាងណា ធម៌​ទាំងនោះ សង្រ្គោះ​ដោយ​ធម៌​ទាំងនោះ ក៏​យ៉ាងនោះ​ដែរ។ បើ​គោ​បម្រើ​ពីរ សង្រ្គោះ​ដោយ​ខ្សែទាម ឬដោយ​ពួរ បិណ្ឌបាត សង្រ្គោះ (ដាក់បញ្ចូល) ក្នុង​សង្រែក ឯសង្រែក​នោះ សង្រ្គោះ​ដោយ​ឈើ​ពុន (យ៉ាងនេះ) ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា ពួក​ធម៌​នីមួយ សង្រ្គោះ​ដោយ​ពួក​ធម៌​នីមួយ មាន​ដែរ។

ចប់ សង្គហិ​តកថា។


សម្បយុត្ត​កថា


 [៦៨៩] ពួក​ធម៌​នីមួយ ប្រកបដោយ​ពួក​ធម៌​នីមួយ មាន​ឬ។ អើ។ ក្រែង​ពួក​ធម៌​នីមួយ ប្រព្រឹត្តទៅ​មួយអន្លើ កើត​មួយអន្លើ ច្រឡំ​ព្រម
ថយ | ទំព័រទី ២៧៤ | បន្ទាប់