រមែង​ជា​អ្នកមាន​ចំណែក ដោយ​ការ​មិន​មាន​ភ័យ មិន​មាន​ពៀរ មិន​មា​នព្យាទ មាន​ប្រមាណ​មិនបាន ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ជា​ទាន​ទី ៥ ជាម​ហា​ទាន ដែល​បណ្ឌិត​ដឹង​ថា​ជា​ទាន​ប្រសើរ ដឹង​ថា​មាន​មក​អស់​កាលយូរ​ហើយ ដឹង​ថា​ជា​វង្ស​របស់​សប្បុរស ជា​របស់​នៃ​បុរស​ក្នុង​កាលមុន ដែល​បណ្ឌិត​មិនដែល​លះបង់ មិនធ្លាប់​លះបង់ រមែង​មិន​លះ​ចោល នឹង​មិន​លះ​ចោល ដែល​ពួក​សមណព្រាហ្មណ៍​ជា​អ្នកប្រាជ្ញ មិន​បោះបង់ចោល​ឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ ទាន ៥យ៉ាងនេះ​ឯង ជាម​ហា​ទាន ដែល​បណ្ឌិត​ដឹង​ថា​ជា​ទាន​ប្រសើរ ដឹង​ថា​មាន​មក​អស់​កាលយូរ​ហើយ ដឹង​ថា​ជា​វង្ស​របស់​សប្បុរស ជា​របស់​នៃ​បុរស​ក្នុង​កាលមុន ដែល​បណ្ឌិត​មិនដែល​លះបង់ មិនធ្លាប់​លះបង់ រមែង​មិន​លះ​ចោល នឹង​មិន​លះ​ចោល ដែល​ពួក​សមណព្រាហ្មណ៍​ជា​អ្នកប្រាជ្ញ មិន​បោះបង់ចោល​ឡើយ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ ធម៌​ប្រព្រឹត្តទៅ​ក្នុងចិត្ត ចាត់ជា​ទាន។
 [៦៩៨] បុគ្គល​មិន​ត្រូវ​និយាយ​ថា ទេយ្យធម៌ ជា​ទាន​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ឲ្យបាយ ឲ្យទឹក ឲ្យ​សំពត់ ឲ្យ​យាន ឲ្យ​ផ្កាកម្រង ឲ្យ​គ្រឿងក្រអូប ឲ្យ​គ្រឿង​លាប ឲ្យ​ទីដេក ឲ្យ​ទីសំណាក់​អាស្រ័យ ឲ្យ​គ្រឿង​ប្រទីប ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ ទេយ្យធម៌ ចាត់ជា​ទាន។
ថយ | ទំព័រទី ២៨២ | បន្ទាប់