អើ។ បើ​បុណ្យ​របស់​បុគ្គល កាល​នឹកនា អើពើ ពិចារណា ធ្វើ​ទុក​ក្នុងចិត្ត គិត ប្រាថ្នា តំ​កល់​ចិត្ត​មាំ មាន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុណ្យ សម្រេច​ដោយ​ការ​បរិភោគ តែង​ចម្រើន​ទេ។
 [៧០៣] បុណ្យ សម្រេច​ដោយ​ការ​បរិភោគ តែង​ចម្រើន​ឬ។ អើ។ ទាយក​ឲ្យ​ទាន ហើយ​ត្រិះរិះ​នូវ​កាម​វិតក្កៈ ត្រិះរិះ​នូវ​ព្យាបាទ​វិតក្កៈ ត្រិះរិះ​នូវ​វិហឹសា​វិតក្កៈ បុណ្យ មាន​ដែរ​ឬ។ អើ។ ការប្រជុំ​ចុះ​នៃ​ផស្សៈ​ទាំងពីរ។បេ។ នៃ​ចិត្ត​ទាំងពីរ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការប្រជុំ​ចុះ​នៃ​ផស្សៈ​ទាំងពីរ។បេ។ នៃ​ចិត្ត​ទាំងពីរ មាន​ឬ។ អើ។ ពួក​ធម៌​ជាកុសល និង​អកុសល មានទោស និង​មិន​មានទោស ថោកទាប និង​ឧត្តម មាន​ចំណែក​ខ្មៅ និង​ចំ​ណែ​កស មកកាន់​ភាវៈ​ចំពោះមុខ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ពួក​ធម៌​ជាកុសល និង​អកុសល មានទោស និង​មិន​មានទោស ថោកទាប និង​ឧត្តម មាន​ចំណែក​ខ្មៅ និង​ចំ​ណែ​កស មកកាន់​ភាវៈ​ចំពោះមុខ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ធម្មជាត​ឆ្ងាយ​ក្រៃលែង​ណាស់​នេះ មាន ៤យ៉ាង។ ធម្មជាត​ឆ្ងាយ​ក្រៃលែង​ណាស់​ទាំង ៤ នោះ តើ​អ្វីខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ មេឃ និង​ប្រឹថពី
ថយ | ទំព័រទី ២៨៥ | បន្ទាប់