[៧០៥] បុគ្គល​មិន​គួរ​និយាយ​ថា បុណ្យ សម្រេច​ដោយ​កា​របិរ​ភោគ តែង​ចម្រើន​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អានិសង្ស​នៃ​បុណ្យ អានិសង្ស​នៃ​កុសល ៤ យ៉ាងនេះ នាំមក​នូវ​សេចក្តី​សុខ ប្រព្រឹត្តទៅ ដើម្បីឲ្យ​នូវ​អវយវៈ​ដ៏​ប្រសើរ​ក្រៃលែង មាន​វិបាក​ជា​សុខ ប្រព្រឹត្តទៅ ដើម្បី​ឋានសួគ៌ រមែង​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ប្រាថ្នា ដើម្បី​សេចក្តី​រីករាយ ដើម្បី​សេចក្តី​គាប់ចិត្ត ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ។ អានិសង្ស​នៃ​បុណ្យ ៤ យ៉ាង តើ​ដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​បរិភោគ (ប្រើប្រាស់) ចីវរ របស់​ទាយក​ណា ហើយ​ចូលកាន់​ចេ​តោស​មា​ធិ មាន​ប្រមាណ​មិនបាន អានិសង្ស​នៃ​បុណ្យ អានិសង្ស​នៃ​កុសល នាំមក​នូវ​សេចក្តី​សុខ ប្រព្រឹត្តទៅ ដើម្បីឲ្យ​នូវ​អវយវៈ​ដ៏​ប្រសើរ​ក្រៃលែង មាន​វិបាក​ជា​សុខ ប្រព្រឹត្តទៅ ដើម្បី​ឋានសួគ៌ មាន​ប្រមាណ​មិនបាន រមែង​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ប្រាថ្នា ដើម្បី​សេចក្តី​រីករាយ ដើម្បី​សេចក្តី​គាប់ចិត្ត ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដល់​ទាយក​នោះ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​បរិភោគ​បិណ្ឌបាត។បេ។ បរិភោគ​សេនាសនៈ។បេ។ បរិភោគ​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ របស់​ទាយក​ណា ហើយ​ចូលកាន់​ចេ​តោស​មា​ធិ មាន​ប្រមាណ​មិនបាន អានិសង្ស​នៃ​បុណ្យ អានិសង្ស​នៃ​កុសល
ថយ | ទំព័រទី ២៨៨ | បន្ទាប់