ទាយកឲ្យទាន កាលបើបដិគ្គាហកៈ ទទួលហើយ ពួកស្តេចយកទៅក្តី ពួកចោរលួចយកទៅក្តី ភ្លើងឆេះក្តី ទឹកបន្សាត់ទៅក្តី ពួកទាយាទមិនជាទីស្រឡាញ់យកទៅក្តី បុណ្យ រមែងមានឬ។ អើ។ បើទាយកឲ្យទាន កាលបើបដិគ្គាហកៈ ទទួលហើយ ពួកសេ្តចយកទៅក្តី ពួកចោរលួចទៅក្តី ភ្លើងឆេះក្តី ទឹកបន្សាត់ទៅក្តី ពួកទាយាទមិនជាទីស្រឡាញ់យកទៅក្តី បុណ្យ រមែងមាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរនិយាយថា បុណ្យ សម្រេចដោយការបរិភោគ តែងចម្រើនទេ។
[៧០៨] ពួកប្រេត ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ក្នុងបេតវិស័យនោះ ដោយទានដែលញាតិឲ្យហើយ អំពីមនុស្សលោកនេះ បានដែរឬ។ អើ។ ញាតិទាំងឡាយ ឲ្យចីវរ អំពីមនុស្សលោកនេះ ពួកប្រេតបរិភោគចីវរនោះ ក្នុងបេតវិស័យនោះបានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ពួកញាតិឲ្យបិណ្ឌបាត អំពីមនុស្សលោកនេះ ឲ្យសេនាសនៈ អំពីមនុស្សលោកនេះ ឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារ អំពីមនុស្សលោកនេះ ឲ្យវត្ថុគួរទំពាស៊ី អំពីមនុស្សលោកនេះ ឲ្យវត្ថុគួរបរិភោគ អំពីមនុស្សលោកនេះ ឲ្យទឹកគួរផឹក អំពីមនុស្សលោកនេះ
ចប់ បរិភោគមយបុញ្ញកថា។
ឥតោទិន្នកថា