[៧១១] បុគ្គល​មិន​គួរ​និយាយ​ថា ពួក​ប្រេត ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ ក្នុង​បេត​វិស័យ​នោះ ដោយ​ទាន​ដែល​ញាតិ​ឲ្យហើយ អំពី​មនុស្សលោក​នេះ​បាន​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា
ទឹកភ្លៀង ដែល​មហាមេឃ​បង្អុរ​ចុះ​ហើយ ក្នុង​ទីទួល រមែង​ហូរ​ទៅកាន់​ទំនាប ដូចម្តេច​មិញ ទាន​ដែល​បុគ្គល​ឲ្យហើយ​អំពី​លោក​នេះ ក៏​រមែង​សម្រេចផល ដល់​ប្រេត​ទាំងឡាយ ដូច្នោះឯង ផ្លូវទឹក​ដ៏​ពេញ រមែង​ញុំាង​សាគរ គឺ​សមុទ្រ ឲ្យ​ពេញព្រៀប ដូចម្តេច​មិញ ទាន​ដែល​បុគ្គល​ឲ្យហើយ​អំពី​មនុស្សលោក​នេះ ក៏​រមែង​សម្រេចផល ដល់​ប្រេត​ទាំងឡាយ ដូច្នោះឯង ការ​ភ្ជួរស្រែ ក៏​មិន​មាន ក្នុង​បេត​វិស័យ​នោះ ការ​រក្សា​គោ ក៏​មិន​មាន ក្នុង​បេត​វិស័យ​នោះ ការ​ជួញប្រែ​ជាហេតុ​បាន​នូវ​សម្បត្តិ ប្រាកដ​ដូច្នោះ ក៏​មិន​មាន ការ​លក់​ទិញ ផ្លាស់​ប្តូរ​ដោយ​ប្រាក់ ក៏​មិន​មាន ពួក​ប្រេត​កាល​ធ្វើ​កាលកិរិយា​ទៅ​កើត​ក្នុង​បេត​វិស័យ​នោះ រមែង​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ ដោយ​ទាន​ដែល​ញាតិ​ឲ្យហើយ អំពី​មនុស្សលោក​នេះ​បាន
ថយ | ទំព័រទី ២៩២ | បន្ទាប់