[៧២៨] ជរា និង​មរណៈ​នៃ​ពួក​កុសលធម៌ មិន​គួរ​និយាយ​ថា ជា​វិបាក នៃ​ពួក​កុសលធម៌​ទេ​ឬ។ អើ។ ជរា និង​មរណៈ នៃ​ពួក​អកុសលធម៌ មិន​គួរ​និយាយ​ថា ជា​វិបាក នៃ​ពួក​អកុសលធម៌​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧២៩] ជរា និង​មរណៈ នៃ​ពួក​កុសលធម៌ ជា​វិបាក នៃ​ពួក​អកុសលធម៌​ឬ។ អើ។ ជរា និង​មរណៈ នៃ​ពួក​អកុសលធម៌ ជា​វិបាក នៃ​ពួក​កុសលធម៌​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៣០] ជរា និង​មរណៈ នៃ​ពួក​អកុសលធម៌ មិន​គួរ​និយាយ​ថា ជា​វិបាក នៃ​ពួក​កុសលធម៌​ទេ​ឬ។ អើ។ ជរា និង​មរណៈ នៃ​ពួក​កុសលធម៌ មិន​គួរ​និយាយ​ថា ជា​វិបាក​នៃ​ពួក​អកុសលធម៌​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៣១] ជរា និង​មរណៈ នៃ​ពួក​កុសលធម៌ និង​ពួក​អកុសលធម៌ ជា​វិបាក នៃ​ពួក​អកុសលធម៌​ឬ។ អើ។ ជរា និង​មរណៈ នៃ​ពួក​កុសលធម៌ និង​ពួក​អកុសលធម៌ ជា​វិបាក នៃ​ពួក​កុសលធម៌​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៣០២ | បន្ទាប់