ពួក​សត្វ​ចូល​ទៅ​កើត​ក្នុង​អរូបភព មាន​ដែរ​ឬ។ អើ។ ពួក​សត្វ​ចូល​ទៅ​កើត​ក្នុង​អន្តរា​ភព មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ពួក​សត្វ​តែង​កើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុង​អរូបភព​ដែរ​ឬ។ អើ។ ពួក​សត្វ​តែង​កើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុង​អន្តរា​ភព​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វេទនា សញ្ញា សង្ខារ​ទាំងឡាយ វិញ្ញាណ មាន​ក្នុង​អរូបភព​ដែរ​ឬ។ អើ។ វេទនា សញ្ញា សង្ខារ​ទាំងឡាយ វិញ្ញាណ មាន​ក្នុង​អន្តរា​ភព​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អរូបភព គឺ​ចតុ​វោការ​ភព​ឬ។ អើ។ អន្តរា​ភព គឺ​ចតុ​វោការ​ភព​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៦០] អន្តរា​ភព មាន​ដែរ​ឬ។ អើ។ អន្តរា​ភព របស់​ពួក​សត្វ​ទាំងអស់ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អន្តរា​ភព របស់​ពួក​សត្វ​ទាំងអស់ មិន​មាន​ទេ​ឬ។ អើ។ ប្រសិនបើ អន្តរា​ភព របស់​ពួក​សត្វ​ទាំងអស់ មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា អន្តរា​ភព មាន​ទេ។
ថយ | ទំព័រទី ៣១៥ | បន្ទាប់