[៧៦៣] អន្តរា​ភព របស់​បុគ្គល​អ្នក​ចូល​ទៅ​កើត​ក្នុង​អរូបភព មិន​មាន​ទេ​ឬ។ អើ។ អន្តរា​ភព របស់​បុគ្គល​អ្នក​ចូល​ទៅ​កើត​ក្នុង​អរូបភព មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អន្តរា​ភព​របស់​បុគ្គល​អ្នក​ចូល​ទៅ​កើត​ក្នុង​អរូបភព មិន​មាន​ទេ​ឬ។ អើ។ អន្តរា​ភព របស់​បុគ្គល​អ្នក​ចូល​ទៅ​កើត​ក្នុង​អរូបភព មិនមែន​ជា​មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៦៤] បុគ្គល​មិន​គួរ​និយាយ​ថា អន្តរា​ភព មាន​ទេ​ឬ។ អើ។ ក្រែង​បុគ្គល​ជា​អន្ត​រា​បរិ​និ​ព្វា​យី មាន​ដែរ​ឬ។ អើ។ ប្រសិនបើ បុគ្គល​ជា​អន្ត​រា​បរិ​និ​ព្វា​យី មាន​មែន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា អន្តរា​ភព មាន​ទេ។ អន្តរា​ភព មាន ព្រោះ​ធ្វើ​នូវ​សេចក្តី​ចូលចិត្ត​ថា បុគ្គល​ជា​អន្ត​រា​បរិ​និ​ព្វា​យី មាន​ឬ។ អើ។ ឧបហ​ច្ច​ភព មាន ព្រោះ​ធ្វើ​នូវ​សេចក្តី​ចូលចិត្ត​ថា បុគ្គល​ជា​ឧបហ​ច្ច​បរិ​និ​ព្វា​យី មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អន្តរា​ភព មាន ព្រោះ​ធ្វើ​នូវ​សេចក្តី​ចូលចិត្ត​ថា បុគ្គល​ជា​អន្ត​រា​បរិ​និ​ព្វា​យី មាន​ឬ។ អើ។ បុគ្គល​ជា​អសង្ខា​របរិ​និ​ព្វា​យី។បេ។ សស​ង្ខារ​ភព មាន ព្រោះ​ធ្វើ​នូវ​សេចក្តី​ចូលចិត្ត​ថា បុគ្គល​ជាស​សង្ខា​របរិ​និ​ព្វា​យី មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ អន្តរា​ភវ​កថា។

ថយ | ទំព័រទី ៣១៧ | បន្ទាប់