កម្ម នាំចូល​ទៅ​កើត​ក្នុង​រូបធាតុ មាន​ដែរ​ឬ។ អើ។ កម្ម នាំចូល​ទៅ​កើត​ក្នុង​រូប មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ពួក​សត្វ ចូល​ទៅ​កើត​ក្នុង​រូបធាតុ មាន​ដែរ​ឬ។ អើ។ ពួក​សត្វ ចូល​ទៅ​កើត​ក្នុង​រូប មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ពួក​សត្វ​តែង​កើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុង​រូបធាតុ​ឬ។ អើ។ ពួក​សត្វ​តែង​កើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុង​រូប​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រូប វេទនា សញ្ញា សង្ខារ​ទាំងឡាយ វិញ្ញាណ មាន​ក្នុង​រូបធាតុ​ដែរ​ឬ។ អើ។ រូប វេទនា សញ្ញា សង្ខារ​ទាំងឡាយ វិញ្ញាណ មាន​ក្នុង​រូប​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រូបធាតុ ជា​បញ្ចវោការ​ភព​ឬ។ អើ។ រូប ជា​បញ្ចវោការ​ភព​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ពួក​ធម៌ មាន​រូប​ជា​រូបធាតុ ចុះ​រូប មាន​ក្នុង​កាមធាតុ​ដែរ​ឬ។ អើ។ កាមធាតុ​នោះ​ឯង គឺ​រូបធាតុ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កាមធាតុ​នោះ​ឯង គឺ​រូបធាតុ​នោះ​ឬ។ អើ។
ថយ | ទំព័រទី ៣២៥ | បន្ទាប់