កម្ម នាំចូល​ទៅ​កើត​ក្នុង​អរូបធាតុ មាន​ដែរ​ឬ។ អើ។ កម្ម នាំចូល​ទៅ​កើត​ក្នុង​វេទនា មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ពួក​សត្វ ចូល​ទៅ​កើត​ក្នុង​អរូបធាតុ មាន​ដែរ​ឬ។ អើ។ ពួក​សត្វ ចូល​ទៅ​កើត​ក្នុង​វេទនា មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ពួក​សត្វ តែង​កើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុង​អរូបធាតុ​ដែរ​ឬ។ អើ។ ពួក​សត្វ តែង​កើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុង​វេទនា​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វេទនា សញ្ញា សង្ខារ​ទាំងឡាយ វិញ្ញាណ មាន​ក្នុង​អរូបធាតុ​ដែរ​ឬ។ អើ។ វេទនា សញ្ញា សង្ខារ​ទាំងឡាយ វិញ្ញាណ មាន​ក្នុង​វេទនា​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អរូបធាតុ ជាច​តុ​វោការ​ភព​ឬ។ អើ។ វេទនា ជាច​តុ​វោការ​ភព​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ពួក​ធម៌​មិន​មាន​រូប ជា​អរូបធាតុ ចុះ​វេទនា សញ្ញា សង្ខារ​ទាំងឡាយ វិញ្ញាណ មាន​ក្នុង​កាមធាតុ​ដែរ​ឬ។ អើ។ កាមធាតុ​នោះ​ឯង គឺ​អរូបធាតុ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កាមធាតុ​នោះ​ឯង គឺ​អរូបធាតុ​នោះ​ឬ។ អើ។ បុគ្គល​ប្រកបដោយ​កាមភព ឈ្មោះថា​ប្រកបដោយ​ភព ២ គឺ កាមភព និង​អរូបភព​ឬ។
ថយ | ទំព័រទី ៣២៧ | បន្ទាប់