[៧៧៧] គន្ធាយតនៈ ក្នុង​រូបធាតុ​នោះ មិន​មាន​ទេ​ឬ។ អើ។ ឃានាយតនៈ ក្នុង​រូបធាតុ​នោះ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រសាយតនៈ ក្នុង​រូបធាតុ​នោះ មិន​មាន​ទេ​ឬ។ អើ។ ជិវ្ហាយតនៈ ក្នុង​រូបធាតុ​នោះ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ផោដ្ឋព្វា​យតនៈ ក្នុង​រូបធាតុ​នោះ មិន​មាន​ទេ​ឬ។ អើ។ កាយាយតនៈ ក្នុង​រូបធាតុ​នោះ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៧៨] ចក្ខា​យតនៈ ក្នុង​រូបធាតុ​នោះ មាន ចុះ​រូបាយតនៈ មាន​ដែរ​ឬ។ អើ។ ឃានាយតនៈ ក្នុង​រូបធាតុ​នោះ មាន ចុះ​គន្ធាយតនៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ចក្ខា​យតនៈ ក្នុង​រូបធាតុ​នោះ មាន ចុះ​រូបាយតនៈ មាន​ដែរ​ឬ។ អើ។ ជិវ្ហាយតនៈ ក្នុង​រូបធាតុ​នោះ មាន ចុះ​រសាយតនៈ មាន​ដែរ​ឬ។បេ។ កាយាយតនៈ ក្នុង​រូបធាតុ​នោះ មាន ចុះ​ផោដ្ឋព្វា​យតនៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៧៩] សោតាយតនៈ ក្នុង​រូបធាតុ​នោះ មាន ចុះ​សទ្ទាយតនៈ មាន​ដែរ​ឬ។បេ។ មនាយតនៈ ក្នុង​រូបធាតុ​នោះ មាន
ថយ | ទំព័រទី ៣២៩ | បន្ទាប់