មនាយតនៈ និង​ធម្មាយតនៈ ក្នុង​រូបធាតុ​នោះ មាន ចុះគេ​ដឹង​ច្បាស់​នូវ​ធម៌​នោះ ដោយចិត្ត​នោះ​ដែរ​ឬ។ អើ។ ជិវ្ហាយតនៈ និង​រសាយតនៈ ក្នុង​រូបធាតុ​នោះ មាន។បេ។ កាយាយតនៈ និង​ផោដ្ឋព្វា​យតនៈ ក្នុង​រូបធាតុ​នោះ មាន ចុះគេ​ពាល់ត្រូវ​នូវ​ផោដ្ឋព្វៈ​នោះ ដោយ​កាយ​នោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៨៤] ឃានាយតនៈ និង​គន្ធាយតនៈ ក្នុង​រូបធាតុ​នោះ មាន​មែន តែ​គេ​មិន​ធុំក្លិន​នោះ ដោយ​ច្រមុះ​នោះ​ទេ​ឬ។ អើ។ ចក្ខា​យតនៈ និង​រូបាយតនៈ ក្នុង​រូបធាតុ​នោះ មាន​មែន តែ​គេ​មិនឃើញ​នូវ​រូប​នោះ ដោយ​ភ្នែក​នោះ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ឃានាយតនៈ និង​គន្ធាយតនៈ ក្នុង​រូបធាតុ​នោះ មាន​មែន តែ​គេ​មិន​ធុំក្លិន​នោះ ដោយ​ច្រមុះ​នោះ​ទេ​ឬ។ អើ។ សោតាយតនៈ និង​សទ្ទាយតនៈ ក្នុង​រូបធាតុ​នោះ មាន​មែន។បេ។ មនាយតនៈ និង​ធម្មាយតនៈ ក្នុង​រូបធាតុ​នោះ មាន​មែន តែ​គេ​មិនដឹង​ច្បាស់​នូវ​ធម៌​នោះ ដោយចិត្ត​នោះ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៨៥] ជិវ្ហាយតនៈ និង​រសាយតនៈ ក្នុង​រូបធាតុ​នោះ មាន​មែន។បេ។ កាយាយតនៈ និង​ផោដ្ឋព្វា​យតនៈ ក្នុង​រូបធាតុ​នោះ មាន​មែន តែ​គេ​មិន​ពាល់ត្រូវ​នូវ​ផោដ្ឋព្វៈ​នោះ ដោយ​កាយ​នោះ​ទេ​ឬ។ អើ។
ថយ | ទំព័រទី ៣៣២ | បន្ទាប់