[៧៨៨] កាយាយតនៈ និង​ផោដ្ឋព្វា​យតនៈ ក្នុង​រូបធាតុ​នោះ មាន ចុះគេ​ពាល់ត្រូវ​នូវ​ផោដ្ឋព្វៈ​នោះ ដោយ​កាយ​នោះ​ដែរ​ឬ។ អើ។ រឹង ទន់ ល្អិត គ្រោតគ្រាត សម្ផ័​ស្ស​ជា​សុខ សម្ផ័​ស្ស​ជា​ទុក្ខ ធ្ងន់ ស្រាល ក្នុង​រូបធាតុ​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៨៩] បុគ្គល​មិន​គួរ​និយាយ​ថា អត្តភាព ប្រកបដោយ​អាយតនៈ ៦ ក្នុង​រូបធាតុ មាន​ទេ​ឬ។ អើ។ ក្រែង​ឃាន​និមិត្ត ជិវ្ហា​និ​មិត្តិ កាយ​និមិត្ត ក្នុង​រូបធាតុ​នោះ មាន​ដែរ​ឬ។ អើ។ ប្រសិនបើ ឃាន​និមិត្ត ជិវ្ហា​និមិត្ត កាយ​និមិត្ត​ក្នុង​រូបធាតុ​នោះ មាន​មែន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា អត្តភាព ប្រកបដោយ​អាយតនៈ ៦ ក្នុង​រូបធាតុ មាន។

ចប់ រូបធាតុ​អាយតន​កថា។


អរូប​រូប​កថា


 [៧៩០] រូប ក្នុង​ពួក​អរូប មាន​ដែរ​ឬ។ អើ។ ភព​នៃ​រូប គតិ​នៃ​រូប សត្តា​វា​សៈ​នៃ​រូប សំសារ​នៃ​រូប កំណើត​នៃ​រូប និង​ការបាន​ចំពោះ​នូវ​អត្តភាព​នៃ​រូប (មាន) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៣៣៤ | បន្ទាប់