អើ។ រូប ក្នុង​ពួក​អរូប មាន ចុះ​បញ្ចវោការ​ភព​នោះ គតិ។បេ។ និង​ការបាន​ចំពោះ​នូវ​អត្តភាព (មាន) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៩៣] រូប ក្នុង​ពួក​អរូប មាន ចុះ​អរូបភព​នោះ គតិ​នៃ​អរូប សត្តា​វា​សៈ​នៃ​អរូប សំសារ​នៃ​អរូប កំណើត​នៃ​អរូប និង​ការបាន​ចំពោះ​នូវ​អត្តភាព​នៃ​អរូប (មាន)ឬ។ អើ។ រូប ក្នុង​អរូបធាតុ មាន ចុះ​អរូបភព​នោះ គតិ​នៃ​អរូប។បេ។ និង​ការបាន​ចំ​បោះ​នូវ​អត្តភាព​នៃ​អរូប (មាន) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៩៤] រូប ក្នុង​ពួក​អរូប មាន ចុះ​ចតុ​វោការ​ភព​នោះ គតិ។បេ។ និង​ការបាន​ចំពោះ​នូវ​អត្តភាព (មាន) ឬ។ អើ។ រូប ក្នុង​អរូបធាតុ មាន ចុះ​ចតុ​វោការ​ភព​នោះ គតិ។បេ។ និង​ការបាន​ចំពោះ​នូវ​អត្តភាព (មាន) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៩៥] រូប ក្នុង​ពួក​អរូប មាន​ឬ។ អើ។ ក្រែង​ការ​រលាស់​ចេញ​នូវ​ពួក​រូប ដែល​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា អរូប​ឬ។ អើ។ ប្រសិនបើ ការ​រលាស់​ចេញ​នូវ​ពួក​រូប ដែល​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ជា​អរូប ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា រូប ក្នុង​ពួក​អរូប មាន​ទេ។
ថយ | ទំព័រទី ៣៣៦ | បន្ទាប់