[៨៥៩] សោតាបន្ន​បុគ្គល មិន​សាបសូន្យ​ចាក​សោតាបត្តិផល ព្រោះ​ហេតុ​នៃ​កម្ម​ទេ​ឬ។ អើ។ ព្រះអរហន្ត មិន​សាបសូន្យ​ចាក​ព្រះ​អរហត្ត ព្រោះ​ហេតុ​នៃ​កម្ម​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សកទាគាមិ​បុគ្គល។បេ។ អនាគាមិ​បុគ្គល មិន​សាបសូន្យ​ចាក​អនាគាមិផល ព្រោះ​ហេតុ​នៃ​កម្ម​ទេ​ឬ។ អើ។ ព្រះអរហន្ត មិន​សាបសូន្យ​ចាក​ព្រះ​អរហត្ត ព្រោះ​ហេតុ​នៃ​កម្ម​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៦០] ព្រះអរហន្ត សាបសូន្យ​ចាក​ព្រះ​អរហត្ត ព្រោះ​ហេតុ​នៃ​កម្ម​ឬ។ អើ។ (សាបសូន្យ) ព្រោះ​ហេតុ​នៃ​បាណាតិបាត​កម្ម​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ (សាបសូន្យ) ព្រោះ​ហេតុ​នៃ​អទិន្នាទាន​កម្ម។បេ។ ព្រោះ​ហេតុ​នៃ​កា​មេ​សុ​មិច្ឆាចារ​កម្ម ព្រោះ​ហេតុ​នៃ​មុសាវាទ​កម្ម ព្រោះ​ហេតុ​នៃ​បិ​សុ​ណា​វាចាកម្ម ព្រោះ​ហេតុ​នៃ​ផរុសវាចា​កម្ម ព្រោះ​ហេតុ​នៃ​សម្ផប្បលាប​កម្ម ព្រោះ​ហេតុ​នៃ​មាតុឃាត​កកម្ម ព្រោះ​ហេតុ​នៃ​បិតុឃាត​កកម្ម ព្រោះ​ហេតុ​នៃ​អរហន្ត​ឃាតក​កម្ម ព្រោះ​ហេតុ​នៃ​រុ​ហិ​រុ​ប្បា​ទក​ម្ម ព្រោះ​ហេតុ​នៃ​សង្ឃភេទ​កម្ម​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ (សាបសូន្យ) ព្រោះ​ហេតុ​នៃ​កម្ម ដូចម្តេច។
ថយ | ទំព័រទី ៣៦៥ | បន្ទាប់