ជាទី​តាំង​នៃ​សេចក្តី​ស្រវឹង ជាទី​តាំង​នៃ​ចំណង ជាទី​តាំង​នៃ​សេចក្តី​វង្វេង​ជ្រប់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​អមតៈ មិនជា​ទីតាំង​នៃ​រាគៈ មិនជា​ទីតាំង​នៃ​តម្រេក មិនជា​ទីតាំង​នៃ​សេចក្តី​ប្រាថ្នា មិនជា​ទីតាំង​នៃ​សេចក្តី​ស្រវឹង មិនជា​ទីតាំង​នៃ​ចំណង មិនជា​ទីតាំង​នៃ​សេចក្តី​វង្វេង​ជ្រប់​ទេ​ឬ។ អើ។ ប្រសិនបើ​អមតៈ មិនជា​ទីតាំង​នៃ​រាគៈ មិនជា​ទីតាំង​នៃ​តម្រេក មិនជា​ទីតាំង​នៃ​សេចក្តី​ប្រាថ្នា មិនជា​ទីតាំង​នៃ​សេចក្តី​ស្រវឹង មិនជា​ទីតាំង​នៃ​ចំណង មិនជា​ទីតាំង​នៃ​សេចក្តី​វង្វេង​ជ្រប់​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា រាគៈ ប្រារព្ធ​នូវ​អមតៈ ទើប​កើតឡើង​ទេ។
 [៨៦៥] ទោសៈ ប្រារព្ធ​នូវ​អមតៈ ទើប​កើតឡើង​ឬ។ អើ។ (បើ​ដូច្នោះ) អមតៈ ជាទី​តាំង​នៃ​ទោសៈ ជាទី​តាំង​នៃ​សេចក្តី​ក្រោធ មិនជា​ទីតាំង​នៃ​សេចក្តី​ថ្នាំងថ្នាក់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​អមតៈ មិនជា​ទីតាំង​នៃ​ទោសៈ មិនជា​ទីតាំង​នៃ​សេចក្តី​ក្រោធ មិនជា​ទីតាំង​នៃ​សេចក្តី​ថ្នាំងថ្នាក់​ទេ​ឬ។ អើ។ ប្រសិនបើ អមតៈ មិនជា​ទីតាំង​នៃ​ទោសៈ មិនជា​ទីតាំង​នៃ​សេចក្តី​ក្រោធ មិនជា​ទីតាំង​នៃ​សេចក្តី​ថ្នាំងថ្នាក់​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ទោសៈ​ប្រារព្ធ​នូវ​អមតៈ ទើប​កើតឡើង​ទេ។
ថយ | ទំព័រទី ៣៧០ | បន្ទាប់