ក្រែង​ការពិចារណា ការ​សង្ឃឹម។បេ។ ការ​តាំងចិត្ត​ទុក មិន​មាន​ចំពោះ​រូប​នោះ​ទេ​ឬ។ អើ។ ប្រសិនបើ ការពិចារណា ការ​សង្ឃឹម។បេ។ ការ​តាំងចិត្ត​ទុក មិន​មាន​ចំពោះ​រូប​នោះ​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា រូប ប្រកបដោយ​អារម្មណ៍​ទេ។
 [៨៧៧] ផស្សៈ ប្រកបដោយ​អារម្មណ៍ ការពិចារណា ការ​សង្ឃឹម។បេ។ ការ​តាំងចិត្ត​ទុក មាន​ចំពោះ​ផស្សៈ​នោះ​ឬ។ អើ។ រូប ប្រកបដោយ​អារម្មណ៍ ការពិចារណា ការ​សង្ឃឹម។បេ។ ការ​តាំងចិត្ត​ទុក មាន​ចំពោះ​រូប​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៧៨] វេទនា។បេ។ សញ្ញា ចេតនា ចិត្ត សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ វិចិកិច្ឆា ថី​នៈ ឧទ្ធច្ចៈ អហិរិកៈ។បេ។ អនោត្តប្បៈ ប្រកបដោយ​អារម្មណ៍ ការពិចារណា ការ​សង្ឃឹម។បេ។ ការ​តាំងចិត្ត​ទុក មាន​ចំ​ពោះ​អនោត្តប្បៈ​នោះ​ឬ។ អើ។ រូប ប្រកបដោយ​អារម្មណ៍ ការពិចារណា ការ​សង្ឃឹម។បេ។ ការ​តាំងចិត្ត​ទុក មាន​ចំពោះ​រូប​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៧៩] រូប ប្រកបដោយ​អារម្មណ៍ ការពិចារណា ការ​សង្ឃឹម។បេ។ ការ​តាំងចិត្ត​ទុក មិន​មាន​ចំពោះ​រូប​នោះ​ទេ​ឬ។ អើ។ ផស្សៈ ប្រកបដោយ​អារម្មណ៍ ការពិចារណា ការ​សង្ឃឹម។បេ។
ថយ | ទំព័រទី ៣៧៥ | បន្ទាប់