កាល​ចំណាំបាន ដោយសព្វគ្រប់ សំឡេង ជា​គ្រឿង​ផ្សាយ​ចេញ​នៃ​ចេតនា​របស់​បុគ្គល​កាល​នឹក ដោយសព្វគ្រប់ សំឡេង ជា​គ្រឿង​ផ្សាយ​ចេញ​នៃ​ចិត្ត របស់​បុគ្គល​កាល​គិត ដោយសព្វគ្រប់ សំឡេង ជា​គ្រឿង​ផ្សាយ​ចេញ​នៃ​សតិ របស់​បុគ្គល​កាល​រឭក ដោយសព្វគ្រប់ សំឡេង ជា​គ្រឿង​ផ្សាយ​ចេញ​នៃ​បញ្ញា របស់​បុគ្គល​កាល​ដឹង ដោយសព្វគ្រប់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩១២] សំឡេង ជា​គ្រឿង​ផ្សាយ​ចេញ​នៃ​វិតក្កៈ របស់​បុគ្គល​កាល​ត្រិះរិះ កាល​ពិចារណា ដោយសព្វគ្រប់​ឬ។ អើ។ សំឡេង​ជា​គ្រឿង​ផ្សាយ​ចេញ​នៃ​វិតក្កៈ ជា​សំឡេង ដែល​គួរ​ដឹង​បាន​ដោយ​ត្រចៀក ប៉ះទង្គិច​ក្នុង​ត្រចៀក មកកាន់​គន្លង​នៃ​ត្រចៀក​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​សំឡេង​ជា​គ្រឿង​ផ្សាយ​ចេញ​នៃ​វិតក្កៈ ជា​សំឡេង​មិន​គួរ​ដឹង​ដោយ​ត្រចៀក មិន​ប៉ះទង្គិច​ក្នុង​ត្រចៀក មិន​មកកាន់​គន្លង​នៃ​ត្រចៀក​ទេ​ឬ។ អើ។ ប្រសិនបើ សំឡេង​ជា​គ្រឿង​ផ្សាយ​ចេញ​នៃ​វិតក្កៈ ជា​សំឡេង​ដែល​មិន​គួរ​ដឹង​ដោយ​ត្រចៀក មិន​ប៉ះទង្គិច​ក្នុង​ត្រចៀក មិន​មកកាន់​គន្លង​នៃ​ត្រចៀក​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា សំឡេង​ជា​គ្រឿង​ផ្សាយ​ចេញ​នៃ​វិតក្កៈ របស់​បុគ្គល​កាល​ត្រិះរិះ កាល​ពិចារណា ដោយសព្វគ្រប់​ទេ។

ចប់ វិត​ក្ក​វិប្ផា​រស​ទ្ទ​កថា។

ថយ | ទំព័រទី ៣៨៨ | បន្ទាប់