[៩១៥] វាចា​របស់​បុគ្គល​មិន​ពោល​តាមចិត្ត​ទេ​ឬ។ អើ។ ក្រែង​វាចា​តាំង​ឡើង​ដោយចិត្ត កើតជា​មួយ​នឹង​ចិត្ត កើតឡើង​ព្រមគ្នា​នឹង​ចិត្ត​ឬ។ អើ។ ប្រសិនបើ វាចា តាំង​ឡើង​ដោយចិត្ត កើតជា​មួយ​នឹង​ចិត្ត កើតឡើង​ព្រមគ្នា​នឹង​ចិត្ត ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា វាចា​របស់​បុគ្គល​មិន​ពោល​តាមចិត្ត​ទេ។
 [៩១៦] វាចា​របស់​បុគ្គល​មិន​ពោល​តាមចិត្ត​ទេ​ឬ។ អើ។ បុគ្គល​ចង់និយាយ តែ​មិន​និយាយ ចង់​ពោល តែ​មិន​ពោល ចង់​ហៅ តែ​មិន​ហៅ ចង់​ចរចា តែ​មិន​ចរចា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​បុគ្គល​ចង់និយាយ តែង​និយាយ​បាន ចង់​ពោល តែង​ពោល​បាន ចង់​ហៅ តែង​ហៅ​បាន ចង់​ចរចា តែង​ចរចា​បាន​ឬ។ អើ។ ប្រសិនបើ បុគ្គល​ចង់និយាយ តែង​និយាយ​បាន ចង់​ពោល តែង​ពោល​បាន ចង់​ហៅ តែង​ហៅ​បាន ចង់​ចរចា តែង​ចរចា​បាន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា វាចា​របស់​បុគ្គល​មិន​ពោល​តាមចិត្ត​ទេ។
 [៩១៧] បុគ្គល​មិន​គួរ​និយាយ​ថា វាចា របស់​បុគ្គល​មិន​ពោល​តាមចិត្ត​ទេ​ឬ។ អើ។ ក្រែង​បុគ្គល​នីមួយ គិតថា អាត្មាអញ នឹង​និយាយ​ពាក្យ​ដទៃ
ថយ | ទំព័រទី ៣៩០ | បន្ទាប់