នេះ​ទេ។បេ។ ក្រែង​បុគ្គល ចង់​ឈានទៅមុខ តែង​ឈានទៅមុខ​បាន ចង់​ឈាន​ថយក្រោយ តែង​ឈាន​ថយក្រោយ​បាន ចង់​ក្រឡេក​ទៅមុខ តែង​ក្រឡេក​ទៅមុខ​បាន ចង់​ក្រឡេក​ទៅ​ទិស​ផ្សេងៗ តែង​ក្រឡេក​ទៅ​ទិស​ផ្សេងៗបាន ចង់​បត់​អវយវៈ​ចូល តែង​បត់​អវយវៈ​ចូល​បាន ចង់​លា​អវយវៈ​ចេញ តែង​លា​អវយវៈ​ចេញ​បាន​ដែរ​ឬ។ អើ។ ប្រសិនបើ បុគ្គល ចង់​ឈានទៅមុខ តែង​ឈានទៅមុខ​បាន។បេ។ ចង់​លា​អវយវៈ​ចេញ តែង​លា​អវយវៈ​ចេញ​បាន (យ៉ាងនេះ) ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា កាយ​កម្ម របស់​បុគ្គល​មិន​ធ្វើតាម​ចិត្ត​ទេ។
 [៩២២] បុគ្គល​មិន​គួរ​និយាយ​ថា កាយ​កម្ម របស់​បុគ្គល​មិន​ធ្វើតាម​ចិត្ត​ទេ​ឬ។ អើ។ ក្រែង​បុគ្គល​នីមួយ គិតថា អាត្មាអញ នឹង​ទៅ​ក្នុង​ទិស​ដទៃ តែ​ត្រឡប់ជា​ទៅ​ក្នុង​ទិស​ដទៃ​វិញ។បេ។ គិតថា អាត្មាអញ នឹង​លា​នូវ​អវយវៈ​ដទៃ តែ​ត្រឡប់ជា​លា​នូវ​អវយវៈ​ដទៃ​វិញ មាន​ដែរ​ឬ។ អើ។ ប្រសិនបើ បុគ្គល​នីមួយ គិតថា អាត្មាអញ នឹង​ទៅ​ក្នុង​ទិស​ដទៃ តែ​ត្រឡប់ជា​ទៅ​ក្នុង​ទិស​ដទៃ​វិញ។បេ។ គិតថា អាត្មាអញ នឹង​លា​នូវ​អវយវៈ​ដទៃ តែ​ត្រឡប់ជា​លា​នូវ​អវយវៈ​ដទៃ​វិញ មាន​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា កាយ​កម្ម របស់​បុគ្គល​មិន​ធ្វើតាម​ចិត្ត។

ចប់ នយ​ថា​ចិត្ត​កា​យក​ម្មន្តិ​កថា។

ថយ | ទំព័រទី ៣៩៣ | បន្ទាប់