បុគ្គល ប្រកបដោយ​ខន្ធ ៥ ជា​អតីត ប្រកបដោយ​ខន្ធ ៥ ជា​អនាគត ប្រកបដោយ​ខន្ធ ៥ ជា​បច្ចុប្បន្ន​ឬ។ អើ។ មានតែ​បុគ្គល ប្រកបដោយ​ខន្ធ ១៥ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩២៦] បុគ្គល ប្រកប​ដោយ​ចក្ខា​យតនៈ ជា​អតីត ប្រកប​ដោយ​ចក្ខា​យតនៈ ជា​អនាគត ប្រកប​ដោយ​ចក្ខា​យតនៈ ជា​បច្ចុប្បន្ន​ឬ។ អើ។ មានតែ​បុគ្គល ប្រកប​ដោយ​ចក្ខា​យតនៈ ៣ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ប្រកបដោយ​អាយតនៈ ១២ ជា​អតីត ប្រកបដោយ​អាយតនៈ ១២ ជា​អនាគត ប្រកបដោយ​អាយតនៈ ១២ ជា​បច្ចុប្បន្ន​ឬ។ អើ។ មានតែ​បុគ្គល ប្រកបដោយ​អាយតនៈ ៣៦ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩២៧] បុគ្គល​ប្រកបដោយ​ចក្ខុ​ធាតុ ជា​អតីត ប្រកបដោយ​ចក្ខុ​ធាតុ ជា​អនាគត ប្រកបដោយ​ចក្ខុ​ធាតុ ជា​បច្ចុប្បន្ន​ឬ។ អើ។ មានតែ​បុគ្គល​ប្រកបដោយ​ចក្ខុ​ធាតុ ៣ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៣៩៥ | បន្ទាប់