។បេ។ មគ្គ​ភាវនា​របស់​បុគ្គល​ដែល​ព្រមព្រៀង​ដោយ​មនោវិញ្ញាណ មាន ឯមនោវិញ្ញាណ ប្រារព្ធ​ផស្សៈ។បេ។ ប្រារព្ធ​ផោដ្ឋព្វៈ ទើប​កើតឡើង​ឬ។ អើ។ មគ្គ​ភាវនា​របស់​បុគ្គល​ដែល​ព្រមព្រៀង​ដោយ​ចក្ខុវិញ្ញាណ មាន ឯចក្ខុវិញ្ញាណ ប្រារព្ធ​ផស្សៈ។បេ។ ប្រារព្ធ​ផោដ្ឋព្វៈ ទើប​កើតឡើង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩៤៦] បុគ្គល​មិន​គួរ​និយាយ​ថា មគ្គ​ភាវនា​របស់​បុគ្គល​ដែល​ព្រមព្រៀង​ដោយ​បញ្ច​វិញ្ញាណ មាន​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ឃើញ​រូប​ដោយ​ចក្ខុ មិន​កាន់​យក​នូវ​និមិត្ត មិន​កាន់​យក​នូវ​អនុព្យញ្ជនៈ។បេ។ ឮសំឡេង​ដោយ​ត្រចៀក។បេ។ ធុំក្លិន​ដោយ​ច្រមុះ។បេ។ លិទ្ធ​រស​ដោយ​អណ្តាត។បេ។ ពាល់ត្រូវ​ផោដ្ឋព្វៈ​ដោយ​កាយ មិន​កាន់​យក​នូវ​និមិត្ត មិន​កាន់​យក​នូវ​អនុព្យញ្ជនៈ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ មគ្គ​ភាវនា​របស់​បុគ្គល​ដែល​ព្រមព្រៀង​ដោយ​បញ្ច​វិញ្ញាណ មាន។

ចប់ បញ្ច​វិញ្ញា​ណសម​ង្គិ​មគ្គ​ភាវនា​កថា។


បញ្ច​វិញ្ញា​ណា កុសលា​បីតិ​កថា


 [៩៤៧] បញ្ច​វិញ្ញាណ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន​ឬ។
ថយ | ទំព័រទី ៤០៦ | បន្ទាប់