ចេតនា​ជា​លោ​កិយៈ ចិត្តជា​លោ​កិយៈ សទ្ធា​ជា​លោ​កិយៈ វីរិយៈ​ជា​លោ​កិយៈ សតិ​ជា​លោ​កិយៈ សមាធិ​ជា​លោ​កិយៈ បញ្ញា​ជា​លោ​កិ​យៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩៥៧] បុគ្គល​ព្រមព្រៀង​ដោយ​មគ្គ ប្រកបដោយ​សីល ជា​លោ​កិយៈ និង​លោ​កុត្ត​រៈ​ឬ។ អើ។ បុគ្គល​ព្រមព្រៀង​ដោយ​មគ្គ ប្រកបដោយ​ផស្សៈ ជា​លោ​កិយៈ និង​លោ​កុត្ត​រៈ។បេ។ ប្រកបដោយ​បញ្ញា​ជា​លោ​កិយៈ និង​លោ​កុត្ត​រៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ព្រមព្រៀង​ដោយ​មគ្គ ប្រកបដោយ​សីល​ជា​លោ​កិ​យៈ​ឬ។ អើ។ បុគ្គល​ព្រមព្រៀង​ដោយ​មគ្គ ជា​បុថុជ្ជន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩៥៨] បុគ្គល​ព្រមព្រៀង​ដោយ​មគ្គ ប្រកបដោយ​សម្មាវាចា ជា​លោ​កិ​យៈ​ឬ។ អើ។ បុគ្គល​ព្រមព្រៀង​ដោយ​មគ្គ ប្រកបដោយ​សម្មាទិដ្ឋិ​ជា​លោ​កិ​យៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ព្រមព្រៀង​ដោយ​មគ្គ ប្រកបដោយ​សម្មាវាចា​ជា​លោ​កិ​យៈ​ឬ។ អើ។ បុគ្គល​ព្រមព្រៀង​ដោយ​មគ្គ ប្រកបដោយ​សម្មាសង្កប្បៈ​ជា​លោ​កិយៈ
ថយ | ទំព័រទី ៤១៤ | បន្ទាប់