។បេ។ បុគ្គល​ព្រមព្រៀង​ដោយ​មគ្គ (ប្រកប) ដោយ​សម្មា​កម្មន្តៈ​ជា​លោ​កិយៈ និង​លោ​កុត្ត​រៈ។បេ។
 [៩៦០] បុគ្គល​ព្រមព្រៀង​ដោយ​មគ្គ ប្រកបដោយ​សម្មាអាជីវៈ​ជា​លោ​កិយៈ និង​លោ​កុត្ត​រៈ​ឬ។ អើ។ បុគ្គល​ព្រមព្រៀង​ដោយ​មគ្គ ប្រកបដោយ​សម្មាទិដ្ឋិ​ជា​លោ​កិយៈ និង​លោ​កុត្ត​រៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ព្រមព្រៀង​ដោយ​មគ្គ ប្រកបដោយ​សម្មាអាជីវៈ​ជា​លោ​កិយៈ និង​លោ​កុត្ត​រៈ​ឬ។ អើ។ បុគ្គល​ព្រមព្រៀង​ដោយ​មគ្គ ប្រកបដោយ​សម្មាសង្កប្បៈ​ជា​លោ​កិយៈ និង​លោ​កុត្ត​រៈ​ឬ។បេ។ ប្រកបដោយ​សម្មាសមាធិ​ជា​លោ​កិយៈ និង​លោ​កុត្ត​រៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩៦១] បុគ្គល​មិន​គួរ​និយាយ​ថា បុគ្គល​ព្រមព្រៀង​ដោយ​មគ្គ ប្រកបដោយ​សីល​ពីរ​ឬ។ អើ។ កាល​សីល​ជា​លោ​កិ​យៈ​រលត់​ទៅ មគ្គ​កើតឡើង​ឬ។ អើ។ បុគ្គល​ទ្រុស្តសីល មាន​សីល​ធ្លុះធ្លាយ មាន​សីល​ដាច់ ចម្រើន​នូវ​មគ្គ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ បុគ្គល​ព្រមព្រៀង​ដោយ​មគ្គ ប្រកបដោយ​សីល​ពីរ។

ចប់ ទ្វិ​សីល​សម​ន្នា​គតោ​តិក​ថា។

ថយ | ទំព័រទី ៤១៦ | បន្ទាប់