ក្រែង (សីល) ប្រកបដោយ​ផល ប្រកបដោយ​វិបាក​ឬ។ អើ។ ប្រសិនបើ (សីល) ប្រកបដោយ​ផល ប្រកបដោយ​វិបាក​មែន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា សីល​មិនមែន​ជា​ចេតសិក​ទេ។បេ។
 [៩៦៨] ចក្ខា​យតនៈ មិនមែន​ជា​ចេតសិក មិន​មាន​វិបាក​ទេ​ឬ។ អើ។ សីល​មិនមែន​ជា​ចេតសិក មិន​មាន​វិបាក​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សោតាយតនៈ។បេ។ កាយាយតនៈ។បេ។ រូបាយតនៈ។បេ។ ផោដ្ឋព្វា​យតនៈ មិនមែន​ជា​ចេតសិក មិន​មាន​វិបាក​ទេ​ឬ។ អើ។ សីល​មិនមែន​ជា​ចេតសិក មិន​មាន​វិបាក​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩៦៩] សីល​មិនមែន​ជា​ចេតសិក តែ​ប្រកបដោយ​វិបាក​ឬ។ អើ។ ចក្ខា​យតនៈ មិនមែន​ជា​ចេតសិក តែ​ប្រកបដោយ​វិបាក​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សីល​មិនមែន​ជា​ចេតសិក តែ​ប្រកបដោយ​វិបាក​ឬ។ អើ។ សោតាយតនៈ។បេ។ កាយាយតនៈ។បេ។ រូបាយតនៈ។បេ។ ផោដ្ឋព្វា​យតនៈ មិនមែន​ជា​ចេតសិក តែ​ប្រកបដោយ​វិបាក​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩៧០] សម្មាវាចា មិនមែន​ជា​ចេតសិក​ទេ​ឬ។ អើ។ សម្មាទិដ្ឋិ មិនមែន​ជា​ចេតសិក​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៤១៩ | បន្ទាប់