បើ​ជន​ដទៃ គប្បី​បា្រប់​នូវ​នាម និង​គោត្ត របស់​ស្ត្រី និង​បុរស ពួក​ជន​ដទៃ គប្បី​បា្រប់​នូវ​ផ្លូវ និង​មិនមែន​ផ្លូវ ពួក​ជន​ដទៃ គប្បី​បា្រប់​នូវ​ឈ្មោះ​នៃ​ស្មៅ ឈើ​តូច និង​ឈើ​ធំ ចំពោះ​ព្រះអរហន្ត ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បរ​វិ​តារ​ណា របស់​ព្រះអរហន្ត មាន​ដែរ។
[១២៩] ពួក​ជន​ដទៃ គប្បី​បា្រប់​នូវ​នាម និង​គោត្ត របស់​ស្ត្រី និង​បុរស ពួក​ជន​ដទៃ គប្បី​បា្រប់​នូវ​ផ្លូវ និង​មិនមែន​ផ្លូវ ពួក​ជន​ដទៃ គប្បី​បា្រប់​នូវ​ឈ្មោះ​នៃ​ស្មៅ ឈើ​តូច និង​ឈើ​ធំ ចំពោះ​ព្រះអរហន្ត ព្រោះហេតុនោះ បរ​វិ​តារ​ណា របស់​ព្រះអរហន្ត មាន​ដែរ​ឬ។ អើ។ ពួក​ជន​ដទៃ គប្បី​បា្រប់​នូវ​សោតាបត្តិផល​ក្តី សកទាគាមិផល​ក្តី អនាគាមិផល​ក្តី អរហត្ត​ក្តី ចំពោះ​ព្រះអរហន្ត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ បរ​វិ​តារ​ណា​កថា។


វចីភេទ​កថា


 [១៣០] វចីភេទ របស់​បុគ្គល​ចូលកាន់​សមាបត្តិ មាន​ដែរ​ឬ។ អើ។ វចីភេទ របស់​បុគ្គល​ទាំងឡាយ ចូលកាន់​សមាបត្តិ ក្នុង​ទី​ទាំងពួង មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៣១] វចីភេទ របស់​បុគ្គល​ចូលកាន់​សមាបត្តិ មាន​ដែរ​ឬ។ អើ។ វចីភេទ របស់​បុគ្គល​ទាំងឡាយ ចូលកាន់​សមាបត្តិ​សព្វកាល មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៥០ | បន្ទាប់