ឋិតនៅ​អស់ ១៦កប្ប ឋិតនៅ​អស់ ៣២កប្ប ឋិតនៅ​អស់ ៦៤កប្ប ឋិតនៅ​អស់ ៥រយ​កប្ប ឋិតនៅ​អស់ ១ពាន់​កប្ប ឋិតនៅ​អស់ ២ពាន់​កប្ប ឋិតនៅ​អស់ ៤ពាន់​កប្ប ឋិតនៅ​អស់ ៨ពាន់​កប្ប ឋិតនៅ​អស់ ១៦ពាន់​កប្ប ឋិតនៅ​អស់ ២០ពាន់​កប្ប ឋិតនៅ​អស់ ៤០ពាន់​កប្ប ឋិតនៅ​អស់ ៦០ពាន់​កប្ប។បេ។ ឋិតនៅ​អស់ ៨៤ពាន់​កប្ប​ឬ។ អើ។ ៤២ពាន់​កប្ប ជា​ឧប្បាទ​ក្ខ​ណៈ ៤២ពាន់​កប្ប ជាវ​យក្ខ​ណៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៨២] ចិត្ត​មួយ ឋិតនៅ​អស់ ១ថ្ងៃ​ឬ។ អើ។ ពួក​ធម៌​ដទៃ ដែល​កើតឡើង​អស់ ១ថ្ងៃ ឬច្រើនថ្ងៃ ហើយ​រលត់​ទៅវិញ មាន​ដែរ​ឬ។ អើ។ ធម៌​ទាំងនោះ ប្រព្រឹត្តទៅ​រហ័ស ដោយចិត្ត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៨៣] ធម៌​ទាំងនោះ ប្រព្រឹត្តទៅ​រហ័ស ដោយចិត្ត​ដែរ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត ពិចារណា​រក​មិន​ឃីញ នូវ​ធម៌​ដទៃ សូម្បីតែ​មួយ ដែល​ប្រព្រឹត្តទៅ​រហ័ស
ថយ | ទំព័រទី ៦៦ | បន្ទាប់