[១៩៣] ចិត្តមួយ របស់ពួកទេវតាដែលចូលទៅកើតក្នុងជាន់អាកាសានញ្ចាយតនៈ ឋិតនៅដរាបដល់អស់អាយុឬ។ អើ។ ពួកទេវតាដែលចូលទៅកើតក្នុងជាន់អាកាសានញ្ចាយតនៈ កើតឡើងដោយចិត្តណា ច្យុតទៅវិញដោយចិត្តនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៩៤] សង្ខារទាំងពួង ដូចជាផែះក្តៅ ធ្វើមិនឲ្យមានព្រំដែនឬ។ អើ។ វេទនា ជាសុខ គឺសុខប្រព្រឹត្តទៅក្នុងកាយ សុខប្រព្រឹត្តទៅក្នុងចិត្ត សុខជាទិព្វ សុខជារបស់មនុស្ស សុខដោយលាភ សុខដោយសក្ការៈ សុខដោយយាន សុខដោយដំណេក សុខដោយភាពនៃខ្លួនជាធំ សុខដោយភាពនៃខ្លួនជាអធិបតី សុខរបស់គ្រហស្ថ សុខរបស់សមណៈ សុខប្រកបដោយអាសវៈ សុខមិនមានអាសវៈ សុខប្រកបដោយឧបធិក្កិលេស សុខមិនមានឧបធិក្កិលេស សុខប្រកបដោយអាមិសៈ សុខមិនមានអាមិសៈ សុខប្រកបដោយបីតិ សុខមិនមានបីតិ សុខដោយឈាន សុខដោយវិមុត្តិ សុខក្នុងកាម សុខដោយការចេញចាកកាម សុខដោយការស្ងប់ស្ងាត់ សុខដោយការរម្ងាប់ សុខដោយការត្រាស់ដឹង ក្រែងមានដែរឬ។ អើ។ បើវេទនាជាសុខ។បេ។
ចប់ ចិត្តដ្ឋិតិកថា។
កុក្កុឡកថា