មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា កើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ សទ្ធិន្ទ្រិយ របស់សត្វអ្នកប្រកបដោយហេតុទាំងនោះ វៀរចាកឧបេក្ខា កាលចាប់បដិសន្ធិ កើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រកបដោយសទ្ធា ទាំងប្រាសចាកឧបេក្ខា ក្នុងបវត្តិកាល ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ សទ្ធិន្ទ្រិយ របស់សត្វអ្នកប្រកបដោយហេតុទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើតឡើងផង ឧបេក្ខិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រកបដោយសទ្ធា ទាំងប្រកបដោយឧបេក្ខា ក្នុងបវត្តិកាល។
[១៥១] ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើង បញ្ញិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វជាញាណវិប្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រកបដោយឧបេក្ខា ទាំងប្រាសចាកញាណ ក្នុងបវត្តិកាល ឯបញ្ញិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ឧបេក្ខិន្ទ្រិយ របស់សត្វ ជាញាណសម្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើតឡើងផង បញ្ញិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រកបដោយឧបេក្ខា ទាំងប្រកបដោយញាណ ក្នុងបវត្តិកាល។