បុរិសៈ ឈ្មោះថា​បុរិ​សិន្ទ្រិយ បុរិ​សិន្ទ្រិយ ក៏​ឈ្មោះថា​បុរិសៈ។ ជីវិត ឈ្មោះថា​ជីវិតិន្ទ្រិយ ជីវិតិន្ទ្រិយ ក៏​ឈ្មោះថា​ជីវិត។ សុខៈ ឈ្មោះថា សុ​ខិន្ទ្រិយ សុ​ខិន្ទ្រិយ ក៏​ឈ្មោះថា​សុខៈ។ ទុក្ខ ឈ្មោះថា​ទុ​ក្ខិន្ទ្រិយ ទុ​ក្ខិន្ទ្រិយ ក៏​ឈ្មោះថា​ទុក្ខ។ សោមនស្ស ឈ្មោះថា​សោ​មនស្សិ​ន្ទ្រិយ សោ​មនស្សិ​ន្ទ្រិយ ក៏​ឈ្មោះថា​សោមនស្ស។ ទោមនស្ស ឈ្មោះថា​ទោ​មនស្សិ​ន្ទ្រិយ ទោ​មនស្សិ​ន្ទ្រិយ ក៏​ឈ្មោះថា​ទោមនស្ស។ ឧបេក្ខា ឈ្មោះ​ថា​ឧបេ​ក្ខិន្ទ្រិយ ឧបេ​ក្ខិន្ទ្រិយ ក៏​ឈ្មោះថា​ឧបេក្ខា។ សទ្ធា ឈ្មោះថា​សទ្ធិន្ទ្រិយ សទ្ធិន្ទ្រិយ ក៏​ឈ្មោះថា​សទ្ធា។ វីរិយៈ ឈ្មោះ​ថា​វីរិយិ​ន្ទ្រិយ វីរិយិ​ន្ទ្រិយ ក៏​ឈ្មោះថា​វីរិយៈ។ សតិ ឈ្មោះ​ថា​សតិ​ន្ទ្រិយ សតិ​ន្ទ្រិយ ក៏​ឈ្មោះថា​សតិ។ សមាធិ ឈ្មោះថា​សមា​ធិន្ទ្រិយ សមា​ធិន្ទ្រិយ ក៏​ឈ្មោះថា​សមាធិ។ បញ្ញា ឈ្មោះ​ថា​បញ្ញិ​ន្ទ្រិយ បញ្ញិ​ន្ទ្រិយ ក៏​ឈ្មោះថា​បញ្ញា។ អនញ្ញ​តញ្ញស្សា​មី​តិ ឈ្មោះថា អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ ក៏​ឈ្មោះថា អនញ្ញ​តញ្ញស្សា​មី​តិ។ អញ្ញៈ ឈ្មោះ​ថា​អញ្ញិ​ន្ទ្រិយ អញ្ញិ​ន្ទ្រិយ ក៏​ឈ្មោះ​ថា​អញ្ញៈ។ អញ្ញាតា​វី ឈ្មោះថា អញ្ញាតា​វិន្ទ្រិយ អញ្ញាតា​វិន្ទ្រិយ ក៏​ឈ្មោះថា អញ្ញាតា​វី។
 [៣] មិនមែន​ចក្ខុ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ មិនមែន​ចក្ខុន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុ។មិនមែន​សោតៈ មិន​ឈ្មោះថា សោ​តិ​ន្ទ្រិយ មិនមែន​សោ​តិ​ន្ទ្រិយ មិន​ឈ្មោះថា​សោតៈ។ មិនមែន​ឃានៈ មិន​ឈ្មោះថា​ឃា​និ​ន្ទ្រិយ មិនមែន​ឃា​និ​ន្ទ្រិយ មិន​ឈ្មោះថា​ឃានៈ។
ថយ | ទំព័រទី ២ | បន្ទាប់